ទីតាំងផលិតបារីខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ 21 ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្ដាល។ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ទីតាំងផលិតបារីខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ 21 ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្ដាល។

ចំនួនអ្នកទស្សនា: Views

 


ទីតាំងផលិតបារីខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ 21 ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្ដាល។ 


ប្រភពពីប្រជាពលរដ្ឋ នៅទីតាំងក្បែរនោះ បានរាយការណ៍មកដល់អង្គភាពព័ត៌មាន ជ្រៃកោងប៉ុស្តិ៍ យើងថា មានការដឹកជញ្ជូនចេញទាំងយប់ទាំងថ្ងៃ ដោយគ្មានការរំខានទៅដល់អាជ្ញាធរមានសមត្ថកិច្ចបន្តិចសោះឡើយ។ 


រហូតដល់គេដឹងថា រោងចក្រមួយកន្លែងនេះ 

គ្មានផ្លាកយីហោត្រឹមត្រូវ និងច្បាស់លាស់នោះទេ។ ប៉ុន្តែមានការដឹកជញ្ជូន និងចែកចាយទៅតាមរថយន្តធំៗ និងម៉ូតូជាច្រើនគ្រឿង ដើម្បីយកទៅចែកចាយ ទៅតាមទីផ្សារតាមដេប៉ូផ្សេងៗផងដែ  មិនត្រឹមតែចែកចាយ នៅក្នុងស្រុកនោះទេ រោងចក្រផលិតបារីខុះច្បាប់មួយនេះ បាននាំចេញបារីខ្លែងខ្លាយទាំងនេះទៅឯក្រៅប្រទេសថែមទៀតផង។ 


សូមបញ្ជាក់ផងដែថា ទីតាំងផលិតបារីខុសច្បាប់មួយកន្លែងនេះ ស្ថិតនៅក្នុងភូមិ ស្វាយ រលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

ដោយម្ចាស់រោងចក្រនេះគឺជាជនជាតិចិន ក្នុងនោះបើតាមប្រភព អ្នករាយការណ៍ពីសន្តិសុខដែលធ្វើការនៅទីនោះ បានលួចខ្សឹប មកដល់អង្គភាពព័ត៌មានយើងថា អ្នកដែលទប់ស្កាត់ ជាមួយនឹងសមត្ថកិច្ច ក៏ដូចជាសម្របសម្រួលបណ្ដាលព័ត៌មានផ្សេងៗ មានឈ្មោះ រតនា ដែលគេស្គាល់ថាជាមន្ត្រី ថែមទៀត។.


តើឈ្មោះ រតនា នោះជានរណាឲ្យពិតប្រាកដ។ បានជាហ៊ាន ចេញមក កាងដើម្បីទប់ស្ងាត់នៅបទល្មើសដូចជាការផលិតបារីក្លែងក្លាយ នេះជាដើម។


ប្រជាពលរដ្ឋដែលរស់នៅភូមិស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាល នៅក្បែរនឹងទីតាំងរោងចក្រផលិតបារីមួយនោះ សូមសំណូមពរ ទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលឯកឧត្តម គង់ សុភ័ណ្ឌ និងលោក ស្នងការនៃស្នងការនគរបាល ខេត្តកណ្ដាល ឯកឧត្តម ឈឿនសុខចិត្ត រួមទាំងលោកអភិបាលនៃគណៈអភិបាល ក្រុងតាខ្មៅ មេត្តាដាក់កម្លាំងចុះស្រាវជ្រាវនិងស៊ើបអង្កេត ទៅលើទីតាំងរោងចក្រមួយកន្លែងនេះផងទាន.។






0 Comments:

Post a Comment