#ប្រជាពលរដ្ឋទូទាំងប្រទេស អបអរសាទរ យ៉ាងខ្លាំងបំផុតចំពោះចំណាត់ការនៃមន្ទីរ ប្រឆាំងគ្រឿងញៀន ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

#ប្រជាពលរដ្ឋទូទាំងប្រទេស អបអរសាទរ យ៉ាងខ្លាំងបំផុតចំពោះចំណាត់ការនៃមន្ទីរ ប្រឆាំងគ្រឿងញៀន

ចំនួនអ្នកទស្សនា: Views

 #ប្រជាពលរដ្ឋទូទាំងប្រទេស  អបអរសាទរ យ៉ាងខ្លាំងបំផុតចំពោះចំណាត់ការនៃមន្ទីរ ប្រឆាំងគ្រឿងញៀន ដែលបានចុះបង្ក្រាប និង អន្តរាគមន៍ នៅករណីគ្រឿងញាន ជាច្រើនគីឡូក្រាម 


នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យប្រុស ស្រី ០២នាក់ និងវត្ថុតាងថ្នាំញៀនទម្ងន់៦២០៩,៩៤ ក្រាម ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ


បន្ទាយមានជ័យ៖  នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ០២នាក់និងវត្ថុតាងថ្នាំញៀនទម្ងន់៦២០៩,៩៤ ក្រាមទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ។


លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀននិងដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញនូវបទបញ្ជាដល់ការិយាល័យជំនាញ សហការជាមួយគ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ធ្វើកាស៊ើបអង្កេតរស្រាជ្រាវរកបទល្មើសគ្រឿងញៀនតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម ដោយបង្រ្កាបចាប់ៀពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។


ជាលទ្ធផល នៅវេលាម៉ោង០៦និង៤០នាទីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ ដំបូងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវសាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងចាប់យកវត្ថុតាង ម្សៅម៉តស ចំនួន៤កញ្ចប់ទម្ងន់ ៣៤៨៧,៩ក្រាម ។


លោកឧត្តមសេនីយ៍ ស្នងការរង បន្តថា៖ក្រោយពីឃាត់ខ្លួនឈ្មោះ ឆេង លាង នៅវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃដដែលកម្លាំងយើងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាសសាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ជាមួយនិងការឃាត់ខ្លួននេះសមត្ថកិច្ចយើងរកឃើញវត្ថុតាងជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន០១ និងរថយន្ត១គ្រឿង ។





លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា៖ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែលដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ បានឆែកឆេរបន្ទប់ពួកគេស្នាក់នៅ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានរកឃើញ៖ ១. ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ។ ២. ថ្នាំគ្រាប់អក្សwyចំនួន ១៩០៦១ គ្រាប់ ទម្ងន់ ១៨៥៧,៤៤ក្រាម ។ ៣. ជញ្ជីងចំនួន០២ ។ ៤. គ្រាប់កាំភ្លើងខ្លី៣៣គ្រាប់ ។ ៥.  លុយខ្មែរចំនួន ២៥ ០០០ ០០០ រៀល(ម្ភៃប្រាំលានរៀល) ។ ៦.  លុយបាតថៃចំនួន ៤០០០០ បាត (បួនម៉ឺនបាត) ។ សរុបសារធាតុញៀនទាំអស់ទម្ងន់៦២០៩,៩៤ ក្រាម  ៕


អត្ថបទដោយ និពន្ធនាយក C K post





0 Comments:

Post a Comment