រូបថត៖ ឯល វឌ្ឍនៈ
ភ្នំពេញ: ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២បណ្តាគណៈប្រតិភូឧត្តមមន្រ្តីអាស៊ានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជាបន្តបន្ទាប់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។រូបថត៖ គល់ រ៉េននី និងសួស សាវី
វេលាម៉ោង ៦:០០ នាទីស្អែកនេះក្រុមបាល់ទាត់ ភ្នំពេញក្រោន នឹងត្រូវប៉ះក្រុមបាល់ទាត់ ណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ ក្នុងការប្រកួតពានរង្វាន់ Hun Sen Cup 2020 លើកទី១៤ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គិតត្រឹមឆ្នាំ២០១៨ មកដល់ពេលនេះ ក្រុមបាល់ទាត់ណាហ្គាវើល ចាញ់ ភ្នំពេញក្រោន តែមួយលើកប៉ុណ្ណោះ ពោលគឺចាញ់ក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០២០ នេះឯង ដោយលទ្ធផល ១-០ ។ ប៉ុន្តែសម្រាប់ចំនួននៃការប៉ះគ្នាចុងក្រោយគិតត្រឹមឆ្នាំ២០១៨គឺ ណាហ្គាវើល ធ្វើបានល្អជាង ពោលគឺប៉ះគ្នា៦ លើក ណាហ្គា ឈ្នះ ៣ ស្មើគ្នា២ និងភ្នំពេញក្រោនឈ្នះ១លើក។
រំលឹកថាក្រុមទាំងពីរធ្លាប់ប៉ះគ្នាចុងក្រោយក្នុងពាន Hun Sen Cup នៅឆ្នាំ២០១៧ ដែលពេលនោះ ណាហ្គាវើល ធ្លាប់បានទម្លាក់ ភ្នំពេញក្រោន វគ្គ ៨ ក្រុមចុងក្រោយ ៣-១ ( សរុបលទ្ធផលទាំងពីរជើង ) មុនពេលឡើងទៅទម្លាក់បឹងកេតនៅវគ្គ៤ ក្រុមចុងក្រោយដោយលទ្ធផល ៤-២ ( សរុបលទ្ធផលទាំងពីរជើង ) រួចពួកគេក៏បន្តឡើងទៅប៉ះ ស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែចាញ់ស្វាយរៀង ៣-០ ដែលគ្រាប់បាល់របស់ស្វាយរៀង ពេលនោះ រកបានដោយ សុខ សំណាង ពីរគ្រាប់នាទីទី ២១ និងនាទីទី ៣១ ស្របពេលគ្រាប់ទី៣ រកបានដោយ ហ៊ូយ ផល្លីន នៅនាទីទី៦៥ ៕
របស់ដែលត្រូវការ៖
- ថ្នាំដុសធ្មេញ (ផ្សំពីជីអង្កាម)
- អំបិល
- ទឹកកក ៣ ទៅ ៤ដុំ (ទឹកកករាងបួនជ្រុង)
ការរៀបចំ៖
- លាយអំបិលជាមួយនឹងថ្នាំដុសធ្មេញនៅក្នុងកូនចានមួយ រហូតដល់រលាយចូលគ្នាសព្វ។
- អនុវត្តត្រង់តំបន់ដែលរងនូវបញ្ហាចំនួន ៥នាទី ដើម្បីឱ្យវាស្ងួត។
- បន្ទាប់មកលាងជ្រម្រះដោយប្រើដុំទឹកកកម៉ាស្សាលើផ្ទៃមុខរបស់អ្នកថ្នមៗ រាងជារង្វង់។ ទឹកកកនឹងជួយបង្រួមរន្ធញើស ហើយការពារមិនឱ្យចេញមុនក្បាលខ្មៅម្តងទៀត។
- ចុងក្រោយប្រើកន្សែងស្អាត មកជូតសម្អាតផ្ទៃមុខរបស់អ្នកចេញ។
សូមប្រយ័ត្ន៖ នៅពេលដែលម៉ាស្សា ត្រូវប្រើទម្ងន់ដៃថ្នមៗ ដើម្បីជៀសវាងការរលាក។ ផ្ទៃមុខរបស់អ្នកអាចក្រហមបន្តិច បន្ទាន់ពីការព្យាបាល ប៉ុន្តែវានឹងត្រលប់មកធម្មតាវិញក្នុងពេលដ៏ខ្លី។ ប្រសិនបើមុខរបស់អ្នកស្ងួត សូមប្រើផលិតផលផ្តល់សំណើច បន្ទាប់ពីអនុវត្តរួច៕
ភ្នំពេញ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីផែនការទីផ្សារសម្រាប់ឆ្នាំ២០២៣ ដែលនឹងបន្តការរស់ឡើងវិញ និងការផ្លាស់ប្តូរវិស័យទេសចរណ៍ថៃដែលត្រូវបានផ្តួចផ្តើមនៅឆ្នាំនេះ។
កាលពីពេលថ្មីៗនេះ TAT បានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ TAT របស់ខ្លួនសម្រាប់សន្និសីទឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រទេសចរណ៍ក្រោយជំងឺរាតត្បាតកូវីដ-១៩។
នៅក្នុងសន្និសីទនោះ អភិបាល TAT លោក យុទ្ធស័ក្ត ស៊ូប៉ាសន បាននិយាយថា ទីភ្នាក់ងារបានគូសបញ្ជាក់រួចហើយនូវយុទ្ធសាស្ត្រទីផ្សារសម្រាប់ឆ្នាំខាងមុខ ដែលប្រកាន់ខ្ជាប់នូវផែនការសាជីវកម្មសម្រាប់ឆ្នាំ២០២៣-២០២៧ របស់ TAT ដើម្បីពង្រឹងគោលជំហររបស់ TAT ក្នុងនាមជាអ្នកដឹកនាំយុទ្ធសាស្ត្រក្នុងការជំរុញប្រទេសថៃឆ្ពោះទៅរកបទពិសោធន៍ និងចីរភាពក្នុងវិស័យទេសចរណ៍។
TAT នឹងបន្តប្រើប្រាស់កម្មវិធី «ទស្សនាប្រទេសថៃឆ្នាំ២០២២-២០២៣៖ ជំពូកថ្មីដ៏អស្ចារ្យ» ជាយុទ្ធសាស្ត្រទំនាក់ទំនងអន្តរជាតិរបស់ខ្លួន។ ក្រោមពាក្យស្លោក «ពី A ដល់ Z: ប្រទេសថៃដ៏អស្ចារ្យមានគ្រប់អ្វីៗទាំងអស់» ប្រទេសថៃនឹងបន្តទីផ្សារជាគោលដៅលំដាប់ពិភពលោកជាមួយនឹងអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា។
យោងតាមលោកអភិបាល TAT បានឱ្យដឹងថា TAT និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងបង្កើតភាពជាដៃគូសហការបន្ថែមទៀតដើម្បីលើកកម្ពស់វិស័យទេសចរណ៍អន្តរជាតិ។ តាមរយៈការផ្សព្វផ្សាយប្រទេសថៃជាទិសដៅទេសចរណ៍ពេញមួយឆ្នាំ លោកក៏បានសង្កត់ធ្ងន់ទៅលើការលើការបង្កើនឱ្យមានភាពមមាញឹកសម្រាប់ការធ្វើដំណើររបស់អ្នកទេសចរក្នុងស្រុកផងដែរ។
ផែនការទីផ្សាររបស់ TAT គឺស្របជាមួយនឹងគំរូសេដ្ឋកិច្ច Bio-Circular-Green ឬ BCG ដែលអនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៀត ទីភ្នាក់ងារនេះនឹងប្រើប្រាស់គេហទំព័រ https://virtualmart.tourismthailand.org ដែលជាគេហទំព័រទីផ្សារនិម្មិតទេសចរណ៍ថៃជាទម្រង់ B2B តាមប្រព័ន្ធអនឡាញសម្រាប់អាជីវកម្មទេសចរណ៍ថៃ និងប្រតិបត្តិករទេសចរណ៍អន្តរជាតិ៕(ប្រភព NNT បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគម្រោងវិនិយោគ និងចាត់អាទិភាពគម្រោងដែលគ្រោងប្រើប្រាស់ថវិកាខេត្ត ដោយមានការចូលរួមពីលោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ចាក់ថា ផ្អែកលើគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍនៅតាមឃុំសង្កាត់ មានភាពខុសគ្នា ដោយសារពីបណ្តាឆ្នាំមុនៗ យើងធ្វើការបែងចែកកញ្ចប់ថវិកា បែងចែកតាមអនុគណនេយ្យ ផ្អែក
តាមទំហំថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ថវិកាត្រូវធ្វើការបែងចែកទៅគ្រប់ឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ ដោយសារឆ្នាំកន្លងមក ការអភិវឌ្ឍន៍យើងប្រមូលផ្តុំនៅតែតំបន់ទីក្រុង ក៏ប៉ុន្តែកញ្ចប់ថវិកាឆ្នាំ២០២៣ យើងត្រូវធ្វើការបែងចែកកញ្ចប់ថវិកាទៅតាមឃុំសង្កាត់ទាំង២៩ក្នុងខេត្ត
ព្រះសីហនុ ដោយធ្វើយ៉ាងណាក្នុងមួយឃុំសង្កាត់ ឱ្យបានមួយគម្រោង ដូច្នេះអភិបាលក្រុងស្រុក ត្រូវពិនិត្យ និងផ្តល់យោបល់ថា តើតំបន់ណាជាតំបន់អាទិភាព (តំបន់ប្រជុំជន)។
ដូច្នេះយើងត្រូវធ្វើការសិក្សាវាយតម្លៃអំពីគម្រោងវិនិយយោគនីមួយៗដោយយកចិត្តទុកដាក់ ដើម្បីឱ្យសមិទ្ធផលរបស់យើងបានកាន់តែច្រើននៅតាមមូលដ្ឋាន៕ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ សម្រួលផ្សាយដោយ៖ dara
កែប ៖ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញសំណេះសំណាល និងប្រគល់ពានរង្វាន់ ជូនដល់កីឡាករ កីឡាការិនី ជាប់ចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ ក្នុងការប្រកួតកីឡាសិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២១- ២០២២។
ក្នុងពិធីបិទការប្រកួតកីឡា មធ្យមសិក្សា នាពេលនោះ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែបបានរាយការណ៍ថា៖ ការប្រកួតកីឡា សិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកឆ្នាំ២០២១-២០២២នេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មានក្រុមកីឡាចូលរួមសរុបចំនួន ២៥ក្រុម (កីឡាករ កីឡាការិនី ចំនួន ៣១២នាក់/ស្រី ៤៨នាក់ ប្រតិភូដឹកនាំ ៦២នាក់/ស្រី០៩នាក់ )។
ឆ្លងតាមការប្រកួតអស់រយៈពេល ០៣ថ្ងៃនេះ ក្រុមកីឡាដែលចូលរួមប្រកួតកីឡាទាំង០៤ ប្រភេទ មាន បាលទាត់ (បុរស) បាល់ទះ( បុរស-នារី) ប៊ូល (បុរស) និងអត្តពលកម្ម (បុរស នារី )ជាលទ្ធផលគឺ វិទ្យាល័យ ហ៊ុន សែន ចំការដូងទទួលបាន ១៤មេដាយ, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ទទួល ១២មេដាយ, អនុវិទ្យាល័យ សង្គមរាស្ត្រនិយម ៨មេដាយ, អនុវិទ្យាល័យ ហ៊ុន សែន កែប ៧មេដាយ, អនុវិទ្យាល័យ ពងទឹក ៧មេដាយ និងអនុវិទ្យាល័យ ហ៊ុន សែន អង្កោល ៤មេដាយ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក ថ្នាក់ដឹកនាំខេត្តកែប បានខិតខំរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋទូទាំងខេត្ត ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្សទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយ ស្តង់ដារ។ ទន្ទឹមនឹងនោះ ខេត្តកែប ក៏នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍ប្រកួតដ៏មានសារៈសំខាន់នោះផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ និងផ្ដល់អនុសាសន៍ មួយចំនួនជូនដល់ ក្មួយៗសិស្សានុសិស្ស គណៈគ្រប់គ្រងសាលា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដូចខាងក្រោម ៖
១-សូមក្មួយៗទាំងអស់ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
២-សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយពាក់មួកសុវត្ថិភាព គោរពសិទ្ធអាទិភាពនិងចេះយោគយល់គ្នា។
៣-សូមក្មួយៗទាំងអស់ បន្តចាក់វ៉ាក់សាំងដូសជំរុញ តាមកាលកំណត់ឱ្យបានគ្រប់គ្នា និងចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ជាប្រចាំ។
៤-សូមក្មួយៗកីឡាករ កីឡាការិនីទាំងអស់ យកចិត្តទុកដាក់ចូលរួមហ្វឹកហាត់ និងលេងកីឡា ទៅតាមការបង្ហាត់បង្ហាញរបស់ លោកគ្រូ អ្នកគ្រូ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព។
៥-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទូទាំងខេត្ត ត្រូវយកចិត្តទុក ដាក់ពង្រឹងការអនុវត្តន៍ការអប់រំកាយ និងកីឡា ព្រោះថាការអប់រំកាយ និងកីឡាត្រូវបានចាត់ទុកជាមុខវិជ្ជាមួយក្នុងកម្មវិធីសិក្សារបស់រដ្ឋ ដែលសិក្សាអំពីសិល្បៈនៃការធ្វើចលនា និងសុខភាព របស់សិស្សានុសិ្ស។
៦-គ្រប់គ្រឹះស្ថានសិក្សា ត្រូវខិតខំកែលម្អទីលានលេងកីឡា រួមមាន បាលទាត់ បាល់ទះ ប៊ូល និងអត្តពលកម្មឲ្យបានច្រើន។
៧-មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបន្តការយកចិត្តទុកដាក់រៀបចំដំណើរការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា និងមហាជន និងការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗដោយ សហការជាមួយក្លឹបកីឡានានា ដែលមានក្នុងខេត្ត និងខិតខំទំនាក់ទំនងជាមួយសហព័ន្ធកីឡានានា ក្នុងការរៀបចំកីឡាករ កីឡាការិនីតាមប្រភេទវិញ្ញាសា ដែលត្រូវប្រកួត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាជាតិលើកទី៣ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕ដោយ ៖ មន្ទីរព័ត៌មានខេត្តកែប:សម្រួលដោយ:dara