ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា
ចំនួនអ្នកទស្សនា: Viewsក្រសួងទូរគមនាគមន៍ បន្តចុះអនុស្សរណៈលើការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតជាមួយស្ថាប័ន ៣ថែមទៀត
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដោយលោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ, សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលា, បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ តំណាងដោយ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ តំណាងដោយឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ។
ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ ក.ប.ទ. និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំទាំង ៣ សរុបប្រមាណ ២៥០នាក់ផងដែរ។
អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ក្នុងចំណោមអ្នករាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ នៃព្រះរាជាណាចក្រកម្ពុជា និយាយជារួម ហើយនិយាយដោយឡែក គឺជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្តួចផ្តើមដោយ ក.ប.ទ. ដែលមានការចូលរួមពីគ្រឹះស្ថានអប់រំរដ្ឋ ៣សំខាន់ៗ ដើម្បីបង្កើនមូលធនមនុស្សឌីជីថលក្នុងក្របខណ្ឌ ៣ ក្នុងពេលតែមួយ គឺ ស៊ីវិល នគរបាល និងយោធា។
អនុស្សរណៈនេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំទាំង ៣ ចំពោះការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះសា្ថនអប់រំរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃសញ្ញាបត្រនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕
អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង ជួសជុលផ្លូវគ្រួសក្រហម ១ខ្សែ មានប្រវែង ២០០ម៉ែត្រ នៅភូមិចំការលើ ឃុំថ្មស ដើម្បីសម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋ
ចំនួនអ្នកទស្សនា: Views
(កោះកុង)៖ អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង បានកែលម្អ និងជួសជុលផ្លូវគ្រួសក្រហម ១ខ្សែ ដែលមានប្រវែង ២០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិចំការលើ ឃុំថ្មស។
ជាមួយនឹងការទទួលបានសមិទ្ធផលថ្មីនេះដែរ ប្រជាពលរដ្ឋរស់នៅភូមិចំការលើ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណអាជ្ញាធរ ដែលបានកែលម្អ និងជួសជុលផ្លូវ១ខ្សែនេះឡើងវិញ ខណៈដែលផ្លូវ១ខ្សែនេះ គឺបានខូចរាប់ឆ្នាំមកហើយ ដែលពិបាកក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋបានបន្ថែថា ផ្លូវ១ខ្សែនេះរាប់ឆ្នាំមកហើយតែគ្មានអាជ្ញាធរណាមើលឃើញនោះទេ ប៉ុន្តែ ទើបតែលោក ក្រូប បូរីសីហា ដែលទើបទទួលបានតួនាទីជាអភិបាលស្រុក លោកបានណែនាំដល់ក្រុមការងារឱ្យចុះស្ថាបនាដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ។
លោក អៀង អាង ប្រធានភូមិចំការលើ បាននិយាយថា ប្រជាពលរដ្ឋរស់ក្នុងភូមិចំកាលើ មានចំនួន២៧៦គ្រួសារ បានថ្លែងអំណរគុណដល់លោកក្រូច បូរីសីហាអភិបាលស្រុកដែលស្ថាបនាផ្លូវក្រាលគ្រួសក្រួសនេះបានលឿនជូនពួកគាត់ហើយក្នុងនាមរូបគាត់ជាប្រធានភូមិក៏មានការត្រេកអរដែរដោយបានផ្លូវឱ្យប្រជាពលរដ្ឋធ្វើចរាចបានស្រួលជាពិសេសក្មេងៗសិស្សសាលា។ ផ្លូវ១ខ្សែនេះត្រូវចំណាយកាប់ដើមដូងអស់៦៦ដើម គឺស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ចំពោះប្រព័ន្ធផ្លូវទឹក៣៣កង់។
លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ បានឱ្យដឹងថា ការស្ថាបនាផ្លូវក្រាលគ្រួសក្រហមនេះបានធ្វើឡើងយ៉ាងឆាប់រហ័ស គឺដោយមើលឃើញនៅភាពលំបាករបស់ប្រជាពលរដ្ឋលោក ក្រូច បូរីសីហា ក៏ចំណាយថវិកាផ្ទាល់ខ្លួន និងមានការចូលរួមពីសប្បុរសជនដើម្បីស្ថាបនាផ្លូវ១ខ្សែនេះបានយ៉ាងលឿនជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយរដ្ឋបាលស្រុកនឹងត្រៀមដាក់អំពូលសូឡាបបំភ្លឺតាមដងផ្លូវបន្ថែមទៀតផង៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកពាក់ព័ន្ធគ្រប់រូប ជួយឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅដោយជោគជ័យ
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរនិងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។
សាលាភូមិន្ទរដ្ឋបាល ដឹកនាំកម្មសិក្សាការីចូលរួមអបអរសាទរ ពិធីសម្ពោធសមិទ្ធផលការងារ នៅសាលាបឋមសិក្សាត្រពាំងទ្រាំង ស្រុកចិត្របុរី
ចំនួនអ្នកទស្សនា: Views
(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងរដ្ឋបាលខេត្តក្រចេះអាជ្ញាធរស្រុក សិស្សនិស្សិតនៃសាលាភូមិន្ទរដ្ឋបាល មាតាបិតាអាព្យាបាល សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សរុបប្រមាណជាង១១០០នាក់ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមអបអរសាទរ ពិធីសម្ពោធនូវសមិទ្ធផលការងារសង្គម របស់កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ស្ថិតនៅសាលាបឋមសិក្សាភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក យក់ ប៊ុនណា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិមុន និងនៅអាណិតបច្ចុប្បន្ន បានចាត់ទុកធនធានមនុស្ស គឺជាអាទិភាពខ្ពស់បំផុតសម្រាប់រាជរដ្ឋាភិបាល ធនធានមនុស្សជាមូលដ្ឋានដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាពយូរអង្វែង។
លោកបន្តថា ការមកចូលរួមជុំគ្នាក្នុងឱកាសនេះ គឺក្នុងគោលបំណងដូចគ្នា ហើយគោលបំណងរបស់យើងនោះ គឺចង់ឃើញសាលារៀនបឋមសិក្សាត្រពាំងទ្រាំង មានការអភិវឌ្ឍន៍រីកចម្រើនជាប្រចាំ សម្រាប់សិស្សានុសិស្ស សម្រាប់កសាងធនធានមនុស្សទៅថ្ងៃមុខ។ អ្វីដែលជាក្តីស្រម៉ៃ និងបំណងប្រាថ្នារបស់សហគមន៍ សម្រាប់សាលាភូមិន្ទរដ្ឋបាលទាំងអស់គ្នា នៅបន្តបំពេញនូវគោលបំណងនេះទៀត ហើយនៅតែមានការផ្ដាច់ញាចិត្តក្នុងការចូលរួមចំណែក សម្រាប់ការការអភិវឌ្ឍន៍សាលារៀនឲ្យពេញលក្ខណៈនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អ្វីដែលសាលាភូមិន្ទរដ្ឋបាលចងអភិវឌ្ឍន៍ គឺការកសាងសមិទ្ធផលឲ្យបានលេចចេញជារូបរាង ក្នុងកិច្ចសហការពីសិស្សនិស្សិត គ្រប់ជំនាន់គ្រប់កម្រិត។
លោកបន្ថែមថា សាលារៀនមានសហគមន៍បៃតង ជាសាលាដែលផ្សាភ្ជាប់ទៅនឹងសហគមន៍ ជាសាលាដែលបណ្ដុះបណ្ដាលនូវជំនាញ ហើយបំប៉ននូវបំណិនជីវិតដល់សិស្សានុសិស្ស នៅទីនោះក៏អាចរំលែកនូវបំណិនជីវិតសម្រាប់ប្រជាពលរដ្ឋ នៅទីនេះឲ្យបានទទួលបាននូវចំណេះដឹង មានបទពិសោធសម្រាប់ខ្លួនឲ្យកាន់តែប្រសើរ ហើយសាលាបឋមសិក្សាត្រពាំងទ្រាំង នឹងភាពរឹងមាំអាចឈរជើងដោយខ្លួនឯងប្រកបដោយចីរភាព៕