អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជិត២ពាន់គ្រួសារ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
skip to main | skip to sidebar
  • Home
  • Advertise
  • Contact
  • Support
  • About
គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
  • Home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
  • ជីវិត្តកំសាន្ត
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជិត២ពាន់គ្រួសារ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី

ចំនួនអ្នកទស្សនា: Views
Thursday, November 23, 2023 www.chreykorngpost.com/

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង នៅថ្ងៃពុធទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ ស្បៀងបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួន ២,០៥៨ គ្រួសារ ក្នុងនោះ -ស្រុកថ្មគោល ចំនួន ១,៦០៣គ្រួសារ-ស្រុកមោងឫស្សី ចំនួន៤៥៥ គ្រួសារ ។

ក្នុងឱកាសនោះដែរ លោក សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ។

លោកបានបន្តថា ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ ។

លោកបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ ។

លោកបានមានប្រសាសន៍ណែនាំអំពីបញ្ហាចរាចរណ៍ ពិសេសអំឡុងពេលដែលផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) ទើបដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត គោរពផ្លាកសញ្ញាចរាចរណ៍ ព្រោះអត្រាគ្រោះ ថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែង ការស្លាប់ និងជនពិការធ្វើឱ្យបាត់បង់ធនធានមនុស្សជាច្រើន ដូចនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ទើបកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព ។

លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ក្នុងនោះចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកមិនងាយរលាយក្នុងបរិស្ថានទេ ធ្វើឱ្យបរិស្ថានកាន់តែពុល និងគ្មានសណ្ដាប់ធ្នាប់ ដោយងាកមកប្រើថង់បរិស្ថាន ឬកាបូបបរិស្ថានជាដើម ដើម្បីកាត់បន្ថយការបំពុលក្នុងបរិស្ថាន៕

0 Comments:

kkkShare This

Post a Comment

Newer Post Older Post ggg Home

ព័ត៌មានកីឡា

Popular Posts

  • ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណៈមតិ
    ភ្នំពេញ: ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បទបង្ហាញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា អញ្ជើញចូលរួមជាវាគ្មិននៅក្នុងសិក្ខាសាលាស្តីព...
  • មហាជននៅតែឆ្ងល់ថាហេតុអ្វីបានជាក្រុមឈ្មួញដឹកជញ្ជូនលៀសល្អិតៗ រាប់សិបតោន ជារៀងរាល់ថ្ងៃដើម្បីយកទៅលក់នៅប្រទេសជិតខាងបានយ៉ាងរលូនបែបនេះ......?
    កំពង់ឆ្នាំង: តាមប្រភពប្រជាពលរដ្ឋដែលស្រឡាញ់និងយកចិត្តទុកដាក់ការពារ ធន់ធានធម្មជាតិបានឲ្យដឹងថា មានក្រុមមេឈ្មួញ ដែលគេស្គាល់ ឈ្មោះ ថាគន្ធា រង់ចាំ...
  • ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបប្រជាពលរដ្ឋ ជាប្រជានេសាទ ក្នុងស្រុកក្រគរ
      ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបប្រជាពលរដ្ឋប្រជាសាទ អមដំណើរ...
  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព
    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៅកាន់អង្គប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យន...
  • ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំកម្លាំង ធ្វើរបងជុំវិញបន្ទាយ
      កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនា...
  • ថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង...
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ
    កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២:៥៦អាធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស...
  • #ប្រជាពលរដ្ឋទូទាំងប្រទេស អបអរសាទរ យ៉ាងខ្លាំងបំផុតចំពោះចំណាត់ការនៃមន្ទីរ ប្រឆាំងគ្រឿងញៀន
     #ប្រជាពលរដ្ឋទូទាំងប្រទេស  អបអរសាទរ យ៉ាងខ្លាំងបំផុតចំពោះចំណាត់ការនៃមន្ទីរ ប្រឆាំងគ្រឿងញៀន ដែលបានចុះបង្ក្រាប និង អន្តរាគមន៍ នៅករណីគ្រឿងញាន ជា...
  • ទីតាំងផលិតបារីខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ 21 ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្ដាល។
      ទីតាំងផលិតបារីខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ 21 ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្ដាល។  ប្រភពពីប្រជាពលរដ្ឋ នៅទី...
  • កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួនក្រុមជនសង្ស័យដែលប្លន់ថៅកែ លក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ..
      ខេត្តសៀមរាប: កម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីប្លន់ សម្លា.ប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ ការបង្ក្...

Archives

  • ►  2024 (111)
    • ►  December (4)
    • ►  November (3)
    • ►  October (3)
    • ►  August (1)
    • ►  July (6)
    • ►  June (9)
    • ►  May (11)
    • ►  April (3)
    • ►  February (16)
    • ►  January (55)
  • ▼  2023 (87)
    • ►  December (52)
    • ▼  November (29)
      • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជ...
      • ក្រសួងទូរគមនាគមន៍ បន្តចុះអនុស្សរណៈលើការយោគយល់ ស្តី...
      • អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង ជួសជុលផ្លូវគ្រួ...
      • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកពាក់ព័ន្ធគ្រប់រូប...
      • សាលាភូមិន្ទរដ្ឋបាល ដឹកនាំកម្មសិក្សាការីចូលរួមអបអរស...
      • អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទ ៥ខ្សែ...
      • ក្រសួងចំនួន ៣ ចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ ស្...
      • អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយទីប្រឹក...
      • អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង...
      • រដ្ឋមន្ត្រីទូរគមនាគមន៍ ស្នើឱ្យក្រុមហ៊ុនជប៉ុនផ្នែកប...
      • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍អ្នកវិនិយោគជ...
      • សិស្សនៃវិជ្ជាជីវៈ ចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស...
      • ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ចំនួន ៦៩គ្រួសារក្ន...
      • រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋដែលមានអាយុចា...
      • នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ ​ភ្ញៀវទេសចរអន្តរជាត...
      • ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្...
      • អភិបាលខេត្តបាត់ដំបង នាំយកស្បៀងសង្រ្គោះបន្ទាន់របស់ស...
      • រសៀលនេះសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបត...
      • មន្រ្តីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យគុណភាព សេវាម...
      • ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ...
      • សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយប្រធ...
      • ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដា...
      • ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមមហាសន្និបា...
      • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជម្រុញដល់កងទ័ព ត្រូវអនុវ...
      • ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រប្រារព្ធពិធីក្រុងព...
      • ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប...
      • ក្រសួងការបរទេស បង្ហាញលទ្ធផលនៃព្រះរាជសវនាការរវាង ព្...
      • អភិបាលខេត្តឧត្តរមានជ័យ៖ ការរៀបចំពិធីប្រណាំងទូកក្នុ...
      • រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារទ្វេ...
    • ►  August (1)
    • ►  April (5)
  • ►  2022 (25)
    • ►  September (2)
    • ►  August (9)
    • ►  July (14)

 
រក្សាសិទ្ធិ © គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : ទំនាក់ទំនង Tel: ចាងហ្វាង (នាង ទី)ទូរសព្ទលេខ 097 660 6609 092 95 46 55 /ភូមិ ជ្រៃកោងកើត ឃុំ ខ្នាឆ្មារ ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។