ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ):ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ កាលពីថ្ងៃ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ពីអង្គភាពក្រោមឱវាទក្រសួង។ 
 នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភ័ស្តុភារកម្ម និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុង ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេស

រដ្ឋមន្ត្រីបានមានប្រសាសន៍ ជំរុញឱ្យក្រុមការងារធ្វើការសិក្សាឱ្យបានស៊ីជម្រៅលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនភាគីពាក់ព័ន្ធពិនិត្យពិចារណា។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara

0 Comments:

Post a Comment