June 2024 ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ការដ្ឋានសំណង់ សាងសង់យ៉ាងរឹងមាំ កំពុងដំណើរការយ៉ាងរលូន នៅលើដីចំណីទន្លេ។

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្តាល: សំណង់រឹងមាំមួយកំពង់សាងសង់យ៉ាងរលូន នៅក្នុងដីចំណីទន្លេ ។

ប្រជាពលរដ្ឋដាក់កាលសង្ស័យមានអ្វីនៅពីរក្រោយខ្នងហើយមើលទៅ ទើបហ៊ានសាងសង់សំណង់រឹងដ៏ធំស្កឹមស្កៃ ចូលចំណីទន្លេបែបនេះ 

ប្រជាពលរដ្ឋស្នើ សូមអាជ្ញាធ មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ភូមិដូនហែម ឃុំព្រែកអំបិល ក្រុងអរិយក្សត្រ មេត្តាជួយពិនិត្យមើលផងទាន..។


ចេញខ្សែថ្ងៃពុធទី ២៦ ខែមិថុនាឆ្នាំ ២០២៤ ដោយគេហទំព័រ: ជ្រៃកោង ប៉ុងនិងរង់ចាំការបកស្រាយបំភ្លឺ ពីម្ចាស់ទីតាំងខាងលើកនៅរាល់ម៉ោងធ្វើការ។ (អរគុណសន្តិភាព)






ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយអំពីក្រមនីតិវិធីព្រហ្មទណ្ឌជូន មន្ត្រីនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 


ចេញផ្សាយ ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៤


ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំព្រះរាជអាជ្ញារង ចំនួន០៣រូបមកធ្វើបទបង្ហាញអំពីក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមានវត្តមានមន្ត្រីនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន៧៦នាក់ បានចូលរួម។


បទបង្ហាញខាងធ្វើឡើង តបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចការងារ របស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងពេលប្រតិបត្តិការ ការងារស្រាវជ្រាវបទល្មើស ឲ្យត្រូវតាមក្រមនីវិធីព្រហ្មទណ្

ឌ ។








នាយកដ្ឋាននគរបាលព្រហ្មទណ្ឌមានកិត្តិយសសូមជម្រាបជូន ខ្លឹមសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មបង្ក ដោយជនដៃដល់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ..

ចំនួនអ្នកទស្សនា: Views

 


នាយកដ្ឋាននគរបាលព្រហ្មទណ្ឌមានកិត្តិយសសូមជម្រាបជូន ខ្លឹមសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មបង្ក ដោយជនដៃដល់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ..


ក្នុងហេតុការណ៍ផ្ទុះអាវុធ មួយបានកើតឡើងនៅវេលាម៉ោង១៥:៣០នាទី ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ស្លា-ប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ដែលមានទីតាំងកើតហេតុស្ថិតនៅក្នុង បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនដៃដល់ឈ្មោះ ស្រី ស៉ីណា និងមានគោរមងារជាឧកញ៉ា។


ក្រោយហេតុការណ៍នេះបានកើតឡើង ដោយអនុវត្តតាមបទបញ្ជា ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។


រហូតដល់ម៉ោង១៧:៣៥នាទីថ្ងៃដដែល នៅចំណុចផ្លូវជាតិ៥១ ភូមិអន្ទង់ក្រវែន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញនាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី សុីណា ភេទប្រុស អាយុ៥០ឆ្នាំ អាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកមកធ្វេីការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។


បន្ទាប់ពីនេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យចំនួន២នាក់ មកនាយកដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី ដែលក្នុងនោះម្នាក់ជាអ្នកដឹកជនសង្ស័យទៅធ្វើសកម្មភាព និងម្នាក់ទៀត ដឹកជនសង្ស័យក្រោយធ្វើសកម្មភាពឡើងជិះរថយន្ដ រួមមាន៖ ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ។


សម្ភារដកហូតរួមមាន អាវុធខ្លីម៉ាក STOEGER COUGAR 8000 លេខT942907-A008684 គ្រាប់ចំនួន១៨គ្រាប់ បង់ចំនួន០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត១គ្រឿងម៉ាកSSANG YONG REXTON ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923, ទូរស័ព្ទចំនួន៤គ្រឿង, រថយន្ត១គ្រឿង ម៉ាកTOYOTA RAIZE ពណ៌ខៀវ ពាក់ផ្លាកលេខ2BQ-3654 និងម៉ូតូ១គ្រឿង ម៉ាកHONDA ZOOMER X ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GX-9541។


ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៤នាក់:

ទី១} ឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លា-ប់)

ទី២} ឈ្មោះ ឃីន កញ្ចនា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លា-ប់)

ទី៣} ឈ្មោះ សុខុម រ៉ាចាណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (រងរបួស)

ទី៤} ឈ្មោះ ហុង រិទ្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (រងរបួស)


ក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដោយម្នាក់ជាជនដៃដល់ឧកញ៉ា ស្រី ស៉ីណា និង២នាក់ទៀតជាអ្នកឌុបដើម្បីទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា»

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» 

ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី ជាតំណាងក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនទាំងអស់ លោកប្រធានសមាគម APISWA និងប្រធានសមាគម WSBIDA នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលបានសហការរៀបចំឡើងដោយ ក្រុមហ៊ុនហ៊ិននិគែន (ខេមបូឌា) ឯ.ក ក្រុមហ៊ុនខេម ប្រូវ (Carisberg Cambodia) សមាគម APISWA និងសមាគម WSBIDA ដែលមានក្រុមហ៊ុនចំនួន១០ ជាសមាជិកបានរួមគ្នាចុះហត្ថលេខាលើក្រមប្រតិបត្តិ ក្នុងនាមជាឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក។












ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន..

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន។

រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូមរួមផងដែរពីសំណាក់ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។


រូបថត៖ ខឹម សុវណ្ណារ៉ា











ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។

ចំនួនអ្នកទស្សនា: Views

 


កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ២មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ៤មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយឬកម្ពុជាមានសិទ្ធិនិយាយ? 


កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។ 


សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ៕



ទស្សនកិច្ចសិក្សានៅទីក្រុងបុរាណនៅទីក្រុងលីជាំង ខេត្តយូណាន់,

ចំនួនអ្នកទស្សនា: Views

 


ទស្សនកិច្ចសិក្សានៅទីក្រុងបុរាណនៅទីក្រុងលីជាំង ខេត្តយូណាន់, ស្វែងយល់ពីរបៀបនៃការរៀបចំនិងការផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្នុងមួយឆ្នាំទីក្រុងបុរាណដែលកសាងឡើងក្នុងរជ្ជកាលស្តេចមីញ នឹងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩៩ អាចទាក់ទាញភ្ញៀវទេសចរប្រមាណ ៦ លាននាក់ក្នុងមួយឆ្នាំ។










សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ១៤នាក់ បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំងមួយនេះ ហើយ..

ចំនួនអ្នកទស្សនា: Views

 https://youtu.be/NlWcvszIqyg?si=K7GLm34yth-Z__u9




សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ១៤នាក់ បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំងមួយនេះ ហើយថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងពេលជមួយគ្នានេះ ពួកគាត់ក៏បានគោរពស្នើសុំសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយជមួយគណបក្សប្រជាជនកម្ពុជាផងដែរ។


រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤

មុខសញ្ញាដែលតែងតែបង្កការភ័យខ្លាច និងកា.ប់បំផ្លាញម៉ូតូអ្នកស្រុក មានគ្នាចំនួន៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន..https://t.me/Ckposty

ចំនួនអ្នកទស្សនា: Views




បាត់ដំបង: មុខសញ្ញាតែងតែបង្កការ អុកឡុកធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច និងតែងតែកាប់ម៉ូតូរបស់អ្នកស្រុកអ្នកភូមិដែលមានគ្នាចំនួន ៧នាក់ត្រូវបាន សមត្ថកិច្ចក្របួចបញ្ជូនទៅតុលាការហើយ។

នគរបាលមូលដ្ឋានបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា: ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ៧ នាក់ខាងលើបង្ក្រាបដោយកម្លាំងនគរបាលស្រុកថ្មគោល និងកម្លាំងផ្នែកជំនាញនគរបាលក្រុង រួមទាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការខេត្ត ក្រោយក្រុមជនបង្កធ្វើសកម្មភាពរួច នៅ.ចំណុចក្រុមទី១៣ ភូមិ កសិកម្ម ឃុំ តាពូង ស្រុក ថ្មគោល ខេត្ត បាត់ដំបង។


ក្រុមក្មេងទំនើងដែលតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនេះមានបក្សពួកសរុបចំនួន ១១នាក់ ប៉ុន្តែត្រូវជំនាញសហការគ្នាចុះឃាត់ខ្លួនបានត្រឹម ៧នាក់ប៉ុណ្ណោះ និងបន្តស្រាវជ្រាវនាំខ្លួនបន្ថែមទៀត។

នៅថ្ងៃកើតហេតុ ពេលដែលយុវជនជាជនរងគ្រោះកំពុងអង្គុយហូបបង្អែមនៅផ្ទះមិត្តភ័ក្ត្រ ស្រាប់តែក្រុមជនបង្កជិះម៉ូតូចំនួន ៣គ្រឿងចុះមកកាប់ម៉ូតូដែលឈប់ចតនៅមុខផ្ទះបណ្តាលឲ្យខូចខាតជាអន្លើ កម្លាំងបង្ក្រាបបានឲ្យដឹងបន្តថាក្រុមជនសង្ស័យបច្ចប្បន្នកំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល គ្រោងបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី ០៧ ខែមិថុនា។