May 2024 ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។











កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួនក្រុមជនសង្ស័យដែលប្លន់ថៅកែ លក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ..

ចំនួនអ្នកទស្សនា: Views

 



ខេត្តសៀមរាប: កម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីប្លន់ សម្លា.ប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង២០:១០នាទីត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ភូមិ ស្ពានក្អែក ឃុំ កណ្តែក ស្រុក ប្រាសាទបាគង ខេត្ត សៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាកាអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី ឯកឧត្តម មាសចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។


ជនសង្ស័យ ១-ឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខបរគ្មាន រស់នៅភូមិ លលៃ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិ ស្ពានក្អែក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង៖

១-លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ

២-ទូរសព្ទ០២គ្រឿង

៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់

៤-ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។


 បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី។


ជម្រាបថា ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់សម្លាប់ វេលាម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤  ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា មានអាយុអាយុ៥៥ឆ្នាំបច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការទៅតាមនីតិវិធី។






ព្រែកជីកហ្វូណនតេជោ មរតកលោកតា ហេតុអ្វីបានជាមិនជីកព្រែកហ្វូណនតេជោ កាលពីជាង៤០ឆ្នាំមុន?

ចំនួនអ្នកទស្សនា: Views

 



សៀវភៅ កម្ពុជាឆ្នាំសូន្យ របស់លោក ហ្វ្រង់ស្វ័រ ប៉ុងស្សូ លោកស្ថិតក្នុងចំណោមជនបរទេសចុងក្រោយបំផុតមួយក្រុម ដែលចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។


បន្ទាប់ពីបានចំណាយពេលជាច្រើនសប្តាហ៍ នៅក្នុងបរិវេណស្ថានទូតបារាំង នៅទីក្រុងភ្នំពេញ លោក ប៉ុងស្សូ ត្រូវបណ្តេញចេញពីប្រទេសដោយរបបថ្មី។ សៀវភៅរបស់គាត់ ដែលមានចំណងជើងថា "កម្ពុជាឆ្នាំសូន្យ" បោះពុម្ពផ្សាយនៅឆ្នាំ១៩៧៧។

សៀវភៅ កម្ពុជាឆ្នាំសូន្យ របស់លោក ហ្វ្រង់ស្វ័រ ប៉ុងស្សូ លោកស្ថិតក្នុងចំណោមជនបរទេសចុងក្រោយបំផុតមួយក្រុម ដែលចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ​ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

បន្ទាប់ពីបានចំណាយពេលជាច្រើនសប្តាហ៍ នៅក្នុងបរិវេណស្ថានទូតបារាំង នៅទីក្រុងភ្នំពេញ លោក ប៉ុងស្សូ ត្រូវបណ្តេញចេញពីប្រទេសដោយរបបថ្មី។ សៀវភៅរបស់គាត់ ដែលមានចំណងជើងថា "កម្ពុជាឆ្នាំសូន្យ" បោះពុម្ពផ្សាយនៅឆ្នាំ១៩៧៧។




ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន នេត្រ ភក្រ្តាស្នើសុំទៅដល់ អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួម ទាំងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO)ដែល បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម។

ចំនួនអ្នកទស្សនា: Views



 ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន នេត្រ ភក្រ្តាស្នើសុំទៅដល់ អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួម ទាំងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO)ដែល បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម។


,ឯកឧត្តមសូមអំពាវនាវ និងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន។ ជាមួយគ្នានេះ ក៏វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម និងគោរពឯកជនភាពរបស់បុគ្គល! សូមអរគុណ



ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)

ចំនួនអ្នកទស្សនា: Views

 



ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) អញ្ជើញធ្វើបទបង្ហាញអំពីប្រវត្តិរបស់សាលាក្តីខ្មែរក្រហម សមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. ជូនសិស្សានុសិស្សប្រមាណ៣០នាក់ មកពីអនុវិទ្យាល័យជម្ពូវ័ន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីពិធីបើកសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។







សម្រែកត្រហ៊ោយំ របស់ជីដូន និងឪពុកម្ដាយ យំស្ដាយស្រណោះ កូនប្រុស ស្រី ដែល បានបាត់បង់ អាយុជីវិត្ត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រ បង្កឡើងដោយថយន្ត ម៉ាកនីសាន់បែនដឹកដី កែឆ្នៃដាក់ទ្រុង ដឹកកម្មកររោងចក្រ ដែលមានបំពាក់ស្លាកលេខ តាកែវ 3A-26 08 បានបុករះម៉ូតូចំនួនពីរគ្រឿង ពេញទំហឹងបណ្ដាលឱ្យសិស្សសាលា ដែលជិះម៉ូតូចេញពីរៀនគួរបណ្ដើរគ្នា ពីនាក់ ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ

ចំនួនអ្នកទស្សនា: Views

 



សម្រែកត្រហ៊ោយំ របស់ជីដូន និងឪពុកម្ដាយ យំស្ដាយស្រណោះ កូនប្រុស ស្រី ដែល បានបាត់បង់ អាយុជីវិត្ត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រ បង្កឡើងដោយថយន្ត ម៉ាកនីសាន់បែនដឹកដី កែឆ្នៃដាក់ទ្រុង ដឹកកម្មកររោងចក្រ ដែលមានបំពាក់ស្លាកលេខ តាកែវ 3A-26 08 បានបុករះម៉ូតូចំនួនពីរគ្រឿង ពេញទំហឹងបណ្ដាលឱ្យសិស្សសាលា ដែលជិះម៉ូតូចេញពីរៀនគួរបណ្ដើរគ្នា ពីនាក់ ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ យ៉ាងអាណោចអធម្មម្នាក់ និងម្នាក់ ទៀតស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។


ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ នៅវេលាម៉ោង ១៩:និង ០០ នាទីយប់ ស្ថិតនៅភូមិ ពៃ ឃុំ ត្នោត ស្រុកបាទីខេត្ត តាកែវ.។ 


ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ក្រោយកើតហេតុ រថយន្តបង្ក បានបើកគេចចេញពីទីតាំងកើតហេតុ បាត់ស្រមោល ដោយមិនមានទំនួលខុសត្រូវនោះទេ។  


ប្រភពដដែលបានបន្តថា ភ្លាមៗនោះ គេឃើញមានកម្លាំង សមត្ថកិច្ច បានចុះទៅដល់ទីតាំង កើតហេតុ និងបាន យកម៉ូតូជនរងគ្រោះទាំងពីរគ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី។  

សូមបញ្ជាក់ផងដែរថានរថយន្តបង្កដែលគេចចេញពីទីតាំងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងស៊ើបអង្កេត រកអត្តសញ្ញាណតាមរយៈកាមេរ៉ាសុវត្ថិភាព ការ៉ាសសាំង ក្បែរនិងទីតាំងកើតហេតុ  ទើបអាចស្វែងរករថយន្តបង្ក ដែលម្ចាស់បានយកទៅលាក់ទុក នៅដីឡូតិ៍មួយកន្លែង ដើម្បីយកមករក្សាទុករង់ចាំការដោះស្រាយ តាមប្រព័ន្ធផ្លូវច្បាប់  សូមបញ្ជក់បន្ថែម រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួន តៃកុងរថយន្តដែលជាជនបង្ក មកចូលខ្លួនដោះស្រាយ ទៅតាមនីតិវិធីច្បាប់នៅឡើយទេ ។


ហើយជនបង្កកំពុងតែនៅក្រៅឃុំ និងដើរហើរយ៉ាងសេរី ថែមទៀតផង អាណាព្យាបាលរបស់ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតទាំងពីរនាក់ទាំង ស្នើសុំទៅដល់ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ និង ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេច បវរធិបតីហ៊ុនម៉ាណែត និង  រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត សសុខា ព្រមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ មេត្តាជួយរកយុត្តិធម៌ឱ្យពួកគាត់ ជាឪពុកម្ដាយ របស់ជនរងគ្រោះដែលជាសិស្សសាលាទាំងពីរនាក់នេះផង។


ព្រោះពួកគាត់អស់ជំនឿ..ទៅលើ អធិការដ្ឋាននគរបាលស្រុកបាទី ដែលអូសបន្លាយ សំណុំរឿងរបស់ពួកគាត់អស់រយៈពេលជាច្រើនខែមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ទទួលបានព័ត៌មានពីសាលាដំបូងខេត្តតាកែវ ថាសំណុំរឿងរបស់ពួកគាត់ខុសប្រក្រតី ដោយមិនដូចការចេញផ្សាយរបស់អធិការដ្ឋាននគរបាលស្រុកបាទីចេញផ្សាយនៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២៤ បានបញ្ជាក់ច្បាស់ៗថា កាលពីថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៤ នៅវេលាម៉ោង ១៩:០០នាទីយប់នៅលើផ្លូវខេត្តលេខ ១២៣ ចន្លោះគីឡូម៉ែត្រ ៧-៨ ស្ថិតក្នុងភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រមួយកើតឡើង វាងរថយន្ត និងម៉ូតូនិងម៉ូតូទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ប្រភពពីអាណាព្យាបាល ជនរងគ្រោះទាំងពីរនាក់បានប្រាប់មកអង្គភាពព័ត៌មានយើងថាក្រោយពេល សំណុំរឿងរបស់ពួកគាត់បានអូសបន្លាយរយៈពេលជាយូរមក ពួកគាត់បានទៅសាកសួរព័ត៌មាន នៅឯសាលាដំបូងខេត្តតាកែវ និងបានទទួលព័ត៌មានថា សំណុំរឿងរបស់ពួកគាត់ ដែលអធិការដ្ឋាននគរបាលស្រុកបាទីបានបញ្ជូនរបាយការណ៍មកសាលាដំបូងខេត្តតាកែវ។

ត្រូវបានប្រែក្លាយពីរថយន្តបុកម៉ូតូ។ ទៅជាម៉ូតូបុកម៉ូតូទៅវិញ។   ដែលវាខុសពីការ ចុះផ្សាយរបស់អធិការដ្ឋាននគរបាលស្រុកបាទី ចេញផ្សាយផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកបាទីកាលពីថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២៤ កន្លងទៅ។


.ដែលជាហេតុធ្វើឲ្យពួកគាត់ ជាជនរងគ្រោះបាត់បង់នៅជំនឿចិត្ត មិនទទួលបានភាពយុត្តិធម៌ពីអធិការរដ្ឋាននគរបាលស្រុកបាទី នោះទេ។


ពួកគាត់ដាក់ការសង្ស័យថាអធិការដ្ឋាននគរបាលសរុបបាទី អាចនឹងទទួលបានលាបសក្ការៈណាមួយពីម្ចាស់រថយន្ត ដែលជាជនបង្កហើយមើលទៅ។ បានជាអធិការដ្ឋាននគរបាលស្រុកបាទី មិនឃាត់ខ្លួនតាកុងរថយន្ត ដែលជាជនបង្កនោះទេ ថែមទាំងកែសំណុំរឿងពីរថយន្តបុកម៉ូតូទៅជាម៉ូតូបុកម៉ូតូ។ដើម្បីរាយការណ៍ជូនទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវទៅវិញ។


ដោយក្តីអស់សង្ឃឹម និងរងនៅភាពអយុត្តិធម៌ពួកគាត់ ទទូចស្នើសុំ កិច្ចអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ និងឯកឧត្តមសន្តិប ណ្ឌិត សសុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាពិនិត្យទៅលើសំណុំរឿង របស់ពួកគាត់ផង។

ដើម្បីពួកគាត់ទទួលបាននូវយុត្តិធម៌និងស្ងប់ចិត្តបាន ជ្រកក្រោមម្លប់សន្តិភាព យ៉ាងត្រជាក់ត្រជុំក្រោមការដឹកនាំរបស់សម្ដេច បវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាទិការទី ៧ ក្រោមការដឹកនាំដល់ឈ្លាសវៃប៉ិនប្រសប់

របស់សម្ដេចផងទៀន។















ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views




ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ” នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។ សប្បុរសជនបានចូលរួមបរិច្ចាកថវិកាសរុប ៩២ ៤៤៥ ដុល្លារ អាម៉េរិកដើម្បីបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហម។ 











 

ឯកឧត្តមនៃភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួប 10 ឆ្នាំនៃការបង្កើតកាសែតខ្មែរ ថាមស៍។

ចំនួនអ្នកទស្សនា: Views




 នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមនេតភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចូលរួមជាអធិបតីប្រារព្ធខួប ១០ ឆ្នាំនៃការបង្កើតកាសែតខ្មែរ ថាមស៍ រហូតមកដល់ពេលនេះ សារព័ត៌មានបោះពុម្ពជាភាសាអង់គ្លេសមានតែមួយគត់ក្រោយកាសែតភ្នំពេញ ប៉ុស្តិ៍ភាសាខ្មែរនិងអង់គ្លេសប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ និងបន្តការផ្សព្វផ្សាយរបស់ខ្លួននៅលើអនឡាញ។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម និងភាពសម្បូណ៌បែបនៃខ្លឹមសារ និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។ ការធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរុាណជាភាពចាំបាច់ រួមជាមួយការបង្កើនគុណភាពព័ត៌មាន គុណភាពវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យា។ 


រូបថតដោយ ខ្មែរថាមស៍ 

ផ្សព្វផ្សាយបន្ត ដោយ ជ្រៃកោងប៉ុស្តិ៍