ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ចំនួន ៦៩គ្រួសារក្នុងស្រុកព្រៃនប់ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ចំនួន ៦៩គ្រួសារក្នុងស្រុកព្រៃនប់ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views


ព្រះសីហនុ: ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្តព្រះសីហនុ និងប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ មន្ត្រីសាខា អនុសាខា ព្រមទាំងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បង្កឱ្យប៉ះពាល់ដល់ងឃុំចំនួន២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមានឃុំទឹកល្អក់ ៥៨គ្រួសារ និងឃុំសាមគ្គី ១១គ្រួសារ សរុប ៦៩គ្រួសារ ។

ក្នុងពិធីចែកអំណោយនៅរសៀលថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ រងគ្រោះធម្មជាតិខ្យល់អន្ទ្រាក់ថា នេះជាលើកទីពីរដែលឯកឧត្តមបានមកជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងបាននាំយកអំណោយសង្គ្រោះ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងឃុំចំនួនពីរ នៃស្រុកព្រៃនប់ សូមចូលរួមការសោកស្តាយចំពោះការខូច ខាតផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ មានដូចជាប៉ីងដំបូលជាដើម ។

ឯកឧត្តមបានធ្វើការណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះរដូវនេះជារដូវរំហើយធ្លាក់ខ្យល់កត្ដិកពីជើងភ្នំកំចាយ ថាតើពួកគាត់រងគ្រោះខូចខាតអ្វីខ្លះ? ហើយអ្វីដែលអាជ្ញាធរមូលដ្ឋានជួយបាន? ព្រោះការជួយប្រជាព រដ្ឋយើងមិនប្រកាន់វណ្ណ: ពូជសាសន៍ ឬនិន្នា ការនយោបាយនោះទេ គឺធ្វើយ៉ាងណាជួយពួកគាត់ឱ្យបានទាន់ពេលវេលា ថាតើប្រជាពលរដ្ឋរបស់យើងជួបគ្រោះធម្មជាតិ? ឬខ្វះខាតជីវភាពក្នុងគ្រួសារ ដូចជាស្បៀងជាដើម? ។

ទន្ទឹមនោះឯកឧត្តម ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានពាំនាំការផ្តាំផ្ញើសួរសុកទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់នាពេលនេះ និងសូមចូលរួមការលំបាករបស់បងប្អូន ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់បង្កឱ្យមានផ្ទះចំនួន ៦៩ខ្នង ត្រូវរងការខូចខាត នេះហើយជាគ្រោះធម្មជាតិមិនថាប្រទេសណានោះទេ សូម្បីពិភពលោក ក៏រងនូវគ្រោះធម្មជាតិដូចគ្នា ។ ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងត្រូវមានការប្រុងប្រយ័តខ្ពស់ចំពោះកូន ចៅឱ្យបានគ្រប់គ្នា ។ ព្រោះខ្យល់កន្ត្រាក់នៅរដូវរំហើយនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវជាតិលេខ ៣ ក៏ប៉ុន្តែរងគ្រោះតិច ឬខ្លាំង អាស្រ័យខ្យល់កន្ត្រាក់ទៅតាមបណ្តាឆ្នាំតែប៉ុណ្ណោះ ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រមា១) និងថវិកាចំនួន ១០ម៉ឺនរៀល។

សូមរម្លឹកថា កាលពីថ្ងៃទីទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ក៏បាននាំយកអំណោយសង្គ្រោះ ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន ៨៣គ្រួសារ ក្នុងឃុំចំនួនពីរ គឺឃុំទឹកល្អក់ ៦៥គ្រួសារ និងឃុំសាមគ្គី ១៨គ្រួសារ ក្នុងស្រុកព្រៃនប់ ៕ ដោយ ងូ សុមុនីុំ ផ្សាយដោយ៖ dara

0 Comments:

Post a Comment