កំពង់ឆ្នាំង: វេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយភូមិឫស្សីដង្គួច និងក្រោយភូមិកំពង់ខ្លាញ់ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថស្រុកជលគិរី ចំនួន០៣នាក់ មធ្យោបាយបាឡាស្មាច់០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សុភិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក សរុបរួម១០នាក់ មធ្យោបាយបាឡាស្មាច់០៣គ្រឿង ដឹកនាំដោយ លោក ម៉ុត ម៉េង អភិបាលរងស្រុកជលគិរី បានចុះបង្រ្កាបបទល្មើសនេសាទរបាំងស្បៃមុងចំនួន ០៧កន្លែង។
លទ្ធផលសម្រេចបាន:
១.របាំងស្បៃមុង០៧កន្លែង ប្រវែង២២០ម៉ែត្រ
២.លបលូស្បៃមុងចំនួន ០៧ស្បៃ
៣.បង្គោលចំនួន១១៥ដើម
៤.ចាក់លែងកូនត្រីចូលបឹងធម្មជាតិ
ចំនួន ១៥គីឡូក្រាម។
បច្ចុប្បន្ន សម្ភារៈបទល្មើសខាងលើ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង៕
ដកស្រង់អត្ថបទ និងរូបភាព ពីរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង