មហាជននៅតែឆ្ងល់ថាហេតុអ្វីបានជាក្រុមឈ្មួញដឹកជញ្ជូនលៀសល្អិតៗ រាប់សិបតោន ជារៀងរាល់ថ្ងៃដើម្បីយកទៅលក់នៅប្រទេសជិតខាងបានយ៉ាងរលូនបែបនេះ......? ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

មហាជននៅតែឆ្ងល់ថាហេតុអ្វីបានជាក្រុមឈ្មួញដឹកជញ្ជូនលៀសល្អិតៗ រាប់សិបតោន ជារៀងរាល់ថ្ងៃដើម្បីយកទៅលក់នៅប្រទេសជិតខាងបានយ៉ាងរលូនបែបនេះ......?

ចំនួនអ្នកទស្សនា: Views


កំពង់ឆ្នាំង: តាមប្រភពប្រជាពលរដ្ឋដែលស្រឡាញ់និងយកចិត្តទុកដាក់ការពារ ធន់ធានធម្មជាតិបានឲ្យដឹងថា មានក្រុមមេឈ្មួញ ដែលគេស្គាល់ ឈ្មោះ ថាគន្ធា រង់ចាំទទួលប្រមូលទិញលៀសល្អិតៗ ដែលខុសពីច្បាប់បានហាមឃាត់ របស់រដ្ឋបាលជលផល រាប់សិបតោន ដើម្បីដឹកយកទៅលក់នៅប្រទេសជិតខាង បានដោយសុខសុវត្តិភាព គ្មានការំខានពីសមត្ថកិច្ចពាក់ពន្ធ័។


ជាក់ស្ដែងនៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកសាព័ត៌មានយើងបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានក្រុមដឹកជញ្ជូនលៀសខុសពីច្បាប់រដ្ឋបាលជលផលបានហាមឃាត់ ត្រង់ចំណុចចុងទឹក ភូមិថ្នល់កន្សែង ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ជាច្រើនទូក បន្តលើកដាក់លើគោយន្ត យកទៅលាក់ទុកត្រង់ចំណុចចុងភូមិកោះកែវ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង ក្រោយឃើញហេតុការណ៍និងភស្តុតាងជាក់ស្ដែងដែលជាប្រភេទលៀស ផ្ទុយពីច្បាប់ហាមឃាត់របស់រដ្ឋបាលជលផល អ្នកសារព័ត៌មានរបស់យើងក៏បានរាយការណ៍ជូនទៅលោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ទទួលបន្ទុកគ្រប់គ្រង៣ស្រុក ស្រុករលាប្អៀរ ស្រុកកំពង់លែង និងស្រុកបរិបូណ៌ លោកបានលើកទូរសព្ទហើយឆ្លើយតបថានឹងឲ្យកម្លាំងចុះមកត្រួតពិនិត្យ  ក្នុងរយៈពេល កន្លះម៉ោងក្រោយ អ្នកសារព័ត៌មានយើងក៏បានខលសួរទៅលោកម្ដងទៀត ខលចូលមិនលើកទូរស័ព្ទ ខលចូលហើយបិទទូរស័ព្ទ និងលោក លាក់ សំអាត នាយសង្កាត់ស្រុករលាប្អៀរ អ្នកសាព័ត៌មានយើងបានខលចូលហើយក៏បានរាយការណ៍បន្ថែម លើករណីដឹកជញ្ជូនរលៀសល្អិតនេះ លោកបានឆ្លើយថាអរគុណ ហើយអ្នកសារព័ត៌មានយើងក៏បានសួរទៅលោកថាតើលោកមានចំណាត់ការយ៉ាងណាដែរទៅលើបទល្មើសនេះ នៅក្នុងដែនគ្រប់គ្រងរបស់លោក ក្រោយពីបានអ្នកសារព័ត៌មានសួរដូច្នេះលោកក៏បានបិទទូរស័ព្ទ ហើយខលចូលលែងលើក ខលចូលហើយចុចបិទទូរសព្ទ។

ក្នុងពេលនោះដែរក្រុមអ្នកដឹកជញ្ជូនលាសតាមគោយន្ត និងទូកាណូត ដែលដឹកជញ្ជូនលៀសល្អិតៗនោះក៏បានបើកគោយន្តរត់ចេញពីកន្លែងលើកឡើង និងទូកដឹកជញ្ជូនលៀសជាច្រើនទូកបានបើកចេញពីមាត់ទឹក ត្រង់ចំណុចខាងលើ។ 

ក្រោយមកចន្លោះវេលាម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ក្រុមគោយន្តនិងទូកកាណូតព្រមទាំងរថយន្តដឹកជញ្ជូនក៏បានផ្លាស់ទីតាំងមក ដឹកជញ្ជូនត្រង់ចំណុចភូមិទី៧ចុងកោះ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងវិញ ពេលនោះក្រុមអ្នកសាព័ត៌មានយើង ក៏បានខលរាយការណ៍ទៅសមត្ថ កិច្ចជំនាញរដ្ឋបាលជលផល













0 Comments:

Post a Comment