កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួនក្រុមជនសង្ស័យដែលប្លន់ថៅកែ លក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ.. ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួនក្រុមជនសង្ស័យដែលប្លន់ថៅកែ លក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ..

ចំនួនអ្នកទស្សនា: Views

 



ខេត្តសៀមរាប: កម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីប្លន់ សម្លា.ប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង២០:១០នាទីត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ភូមិ ស្ពានក្អែក ឃុំ កណ្តែក ស្រុក ប្រាសាទបាគង ខេត្ត សៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាកាអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី ឯកឧត្តម មាសចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។


ជនសង្ស័យ ១-ឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខបរគ្មាន រស់នៅភូមិ លលៃ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិ ស្ពានក្អែក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង៖

១-លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ

២-ទូរសព្ទ០២គ្រឿង

៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់

៤-ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។


 បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី។


ជម្រាបថា ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់សម្លាប់ វេលាម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤  ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា មានអាយុអាយុ៥៥ឆ្នាំបច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការទៅតាមនីតិវិធី។






0 Comments:

Post a Comment