គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឯកឧត្ដមប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋបានស្នើសុំដីតំបន់ប៣ អាស្រ័យផលបន្តទៀត ក្នុងឃុំច្រណូកស្រុកកំពង់លែង

ចំនួនអ្នកទស្សនា: Views

 ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សាន់ យូ អភិបាលរង ខេត្ត ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលបានស្នើសុំមកកាន់អាជ្ញាធរខេត្ត ក្នុងការបន្តធ្វើស្រែលើដីតំបន់៣ឆ្នាំបន្ទាប់ទៀត ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាជ្ញាធរស្រុក អាជ្ញាធរឃុំ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋចូលរួម សរុបជាង ៣០០ នាក់ ហើយក្នុងពិធីនោះដែរក៏មានការដាំដើមឈើជានិមិត្តរូប នៅក្នុងឃុំច្រណូកផងដែរ។




នៅក្នុងពិធីនោះឯកឧត្ដម ប៉ាន់ ខែមប៊ុនថន បានរំលឹកអនុស្សាវរីយ៍ កាលពី ២០ឆ្នាំមុន ដែលឯកឧត្តម ធ្លាប់មានការទំនាក់ទំនង និងការងារជាច្រើន ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ជាពិសេសនៅក្នុងឃុំច្រណូក និងបានបង្ហាញភាពស្និទ្ធស្នាលរីករាយរាក់ទាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ។ 




ក្នុងនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិ បាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យដឹងថា ចំពោះប្រជា ពលរដ្ឋ ដែលមានបំណង ធ្វើស្រែលើដីតំបន់៣ សូមអញ្ជើញមកសា លាឃុំ ធ្វើលិខិតកិច្ចសន្យាស្នើសុំដីអាស្រ័យផលបន្ត ដើម្បីឲ្យក្រុមការងារ ទាំងអាជ្ញាធរខេត្ត ស្រុក និងឃុំ ធ្វើការពិនិត្យជាក់ស្ដែង និងរៀបចំឯកសារតាមនីតិវិធីដូចឆ្នាំកន្លងមក។  




ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា នៅក្នុងស្រុកកំពង់លែង គឺមានចំនួន ៩ ឃុំ មានឃុំចំនួន ៧ ដែលមានដីស្រែសម្រាប់អាស្រ័យផលស្រូវ ទាំងក្នុងតំបន់២ និងក្នុងតំបន់៣។




បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តម លោកជំទាវជាថ្នាក់ ដឹកនាំ ក៏បានឧបត្ថម្ភ នូវវត្ថុអនុស្សាវរីយ៍ សារុងមួយ និងថវិកាមួយចំនួនផងដែរ។




ជាទីបញ្ចប់ក្នុងពិធីបងប្អូនប្រជាពលរដ្ឋនៅឃុំច្រណូក ក៏សូមអបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំទាំងអស់ និងអំណរអរគុណ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែរបានគិតគូរ អំពីសុខទុក្ខ របស់គាតដែលជាប្រជាពលរដ្ឋ ដែលមានមុខរបរស្រែចំការ និងសូមគោរពជូនពរថ្នាក់ដឹកនាំ សូមជួបនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

















សមត្ថកិច្ចឃាត់ម៉ូតូចំនួន 25 គ្រឿងធ្វើការអប់រំដោយមិនផាកពិន័យនោះទេ។

ចំនួនអ្នកទស្សនា: Views

 


ទាំងព្រឹកព្រលឹមតែម្តង! សមត្ថកិច្ចឃាត់ម៉ូតូចំនួន២៥គ្រឿងពេលជិះបញ្ច្រាស់ផ្លូវចរាចរណ៍ធ្វើអប់រំនិងពន្យល់អប់រំមិនផាកពិន័យយកប្រាក់ទេ តែចង់អោយពលរដ្ឋយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកសូមបងប្អូនទាំងចូលរួមគោរពច្បាប់ជៀសវាងខ្លាប៉ូលីសចរាចរណ៍ជៀសវាងខាតបង់ប្រាក់និងអាចគ្រោះថ្នាក់ទាំងខ្លួនឯងនិងប្រជាពលរដ្ឋផ្សេងទៀតធ្វើដំណើរតាមដងផ្លូវនាព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២៤នៅចំណុចមុខអាគារចិន តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕





កម្លាំងសមត្ថកិច្ច ខណ្ឌកំបូលដឹកនាំដោយ លោកអធិការ ហុង ពិសិដ្ឋ បានអញ្ជើញ លោក ផន ផល្លា ជាប្រធានអង្គការ មណ្ឌលមែកឈើដើម្បីមកសួរនាំ ជុំវិញការបង្ហោះ ព័ត៌មានជាបន្តបន្ទាប់ថាមានសមត្ថកិច្ចគ-ម្រា-មសម្ល-ាប់ ជីវិតគាត់

ចំនួនអ្នកទស្សនា: Views




ក្រុមការងារព័ត៌មាននិងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា:។

នៅរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល គឺវរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លាប្រធានអង្គការមណ្ឌល មែកឈើ ជាអ្នកផលិតវីដេអូ សប្បុរសធម៌តាមបណ្តាញសង្គម ដើម្បីបំភ្លឺករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា ករណីកូនៗឪពុកត្រូវបានគេគ-ម្រ-ាម រៀបចំផែនការកំចា.ត់ឪពុកហើយ ដែលបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ ក្រោយបានសួរនាំរួចមកទើបបានដឹងថាករណីដែលគាត់បាន សរសេរបង្ហោះនេះ មិនមែនមានន័យថាគេគ..ម្រ.ាម អាយុជីវិតគាត់នោះទេ គឺគ..ម្រា..មសម្ល..ាប់ ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។

  ចំពោះសមាសភាពដែលគាត់បានចោទប្រកាន់នោះគឺមានឈ្មោះ ទី ចំរើនកុសល្យ ដោយពេលនោះបើតាមការសំណូមពរ របស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់កម្មភាពនានាដែលផុសប៉ះពាល់កិត្តិយសរបស់គាត់ តាមបណ្តាញសង្គមនានា។


ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានអប់រំធ្វើកិច្ចសន្យាចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គមនិងបានសុំគោលការណ៍ពីឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។

អាស្រ័យជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕






ចំណងដៃថ្មីលើទឹកដីកម្ពុជា កូនខ្មែរគ្រប់គ្នាប្រជាពេញចិត្ត សមិទ្ធផលល្អពិតគាប់ចិត្តគ្រប់គ្នា។អរគុណសន្តិភាព

ចំនួនអ្នកទស្សនា: Views

 



ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០%

ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក មានសភាពធន់ រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ដោយរលូននេះ សម្រេចការកសាងបាន១០០ភាគរយ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម ។


ផ្លូវជាតិដ៏សំខាន់នេះ គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បាន និងកំពុងបន្តដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះដីចំណីផ្លូវ ដោយគ្រោងបញ្ចប់ជាស្ថាពរត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ បន្ថែមពីនេះ ក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈពេល ២៤ខែបន្ថែម យោងតាមកិច្ចសន្យាសាងសង់ ៕










 


ពិធីដាំដើមឈើព្រៃលិចទឹកចំនួន ២០០០ដើម (ប្រភេទដើមរាំង ) ចំណុចបឹងរូង ស្តីគងតូច ភូមិក្បាលកន្លង់ និងភូមិពាមឆ្កោក ក្នុងស្រុកជលគិរី កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១២

ចំនួនអ្នកទស្សនា: Views




 ខែកក្កដា ឆ្នាំ ២០២៤ លោក សាន់ យូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកក្រុមការងារ ដាំកូនឈើព្រៃលិចទឹក ២០០០ ដើម ក្នងដីតំបន់៣ ចំណុចបឹងរូង  ស្តីគងតូច ភូមិក្បាលកន្លង់ ភូមិពាមឆ្កោក ក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ដោយមានការចូល រួមពីសំណាក់ លោក ដូវ គឹស៉ីនអភិបាលស្រុកជល់គិរី និង កម្លាំងយុវជន(សសយក) ខេត្ត ស្រុក ឃុំ មន្ត្រីមន្ទីរកសិកម្ម ជំនាញជលផល អាជ្ញាធរស្រុក កងកម្លាំង ប្រជាការពារ សិស្សានុសិស្ស ប្រជាពលរដ្ឋដែលបានចូលរូមសរុបចំនួន ៣០០នាក់ ។


នាឱកាសនេះដែរលោក សាន់ យូ អភិបាលរងខេត្ត បានថ្លែងថា  ព្រៃលិចទឹកមានសារៈសំខាន់ខ្លាំងណាស់ គឺជាជម្រកត្រីពងកូន ជាប្រភពចំណី និងជម្រករបស់ត្រី វាជាជម្រកសត្វ ស្លាប សត្វល្មូន និងសត្វច្រើនប្រភេទទៀត ព្រៃលិចទឹកក៏ជាប្រភពចំណូលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ព្រោះថាបើមានព្រៃលិចទឹក ប្រជាកសិករ ក៍អាចនេសាទត្រីបានច្រើនដែរ តែបើបាត់បង់ព្រៃលិចទឹកក៏ដូចជាបាត់បង់មច្ឆាជាតិយ៉ាងនោះដែរ។ 


លោកក៏បានបន្តទៀតថាព្រៃលិចទឹក ក៏ជាតំបន់ទេសចរណ៍ របស់សហគមន៍មូលដ្ឋាន  ប្រសិនបើយើងរៀបចំឲ្យបានត្រឹម វាក៍ជារបាំងរាំងខ្ទប់ខ្យល់  និងធ្វើឲ្យទឹកថ្លា មិនរីងរាក់ទៀតផង ក្រៅពីនោះវានូវបាន ផ្តល់អ៊ុកស៊ីសែន ដល់មនុស្សរស់នៅ និងជាថ្នាំបុរាណសម្រាប់ព្យាបាលផងដែរ៕

















ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បញ្ជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យទីតាំងដី ៣ កន្លែង ក្នុងស្រុកកំពង់លែង ករណីឈូសឆាយនៅក្នុងតំបន់៣..........

ចំនួនអ្នកទស្សនា: Views

 





កំពង់ឆ្នាំង៖ ក្រោយទទួលបានព័ត៌មានថាមានជនខិលខូច លួចភ្ជួររាស់ និងឈូសឆាយ នៅក្នុងតំបន់៣ និងការកាប់ទន្ទ្រានដីព្រៃហាមឃាត់ ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង និងជាគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងជាក់ស្តែងចំនួន ៣ទីតាំង ក្នុងស្រុកកំពង់លែង។

ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ចុះអនុវត្តដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង លោកយ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងសមត្ថកិច្ចចម្រុះជំនាញពាក់ព័ន្ធ ។

ជាលទ្ធផលពិនិត្យឃើញថា៖ -ទីតាំងទី១៖ ចំណុចអង្គរទ្វីប ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ពិតជាមានការភ្ជួរដីស្រែតំបន់៣ ទំហំ ៣,៨០ ហិកតា ដែលបានអាស្រ័យផលកន្លងមក ។
-ទីតាំងទី២៖ដីតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំកង្រីទូកមាស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានត្រូវបានបុគ្គលមួយ ចំនួនទន្រ្ទានយកធ្វើជាកម្មសិទ្ធិនៅចំណុច ៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ក្រុមការងារពិនិត្យឃើញជាក់ស្តែងមានស្នាមកាប់ដើមឈើមានទំហំប្រមាណ ១.៥ហិកតា ហើយចំណុចកាប់រាននេះ ជាទីតាំងជាប់ក្បាលស្រែ ដែល អាស្រ័យផលកន្លងមក និងមានធ្វើរបងបង្គោលស៊ីម៉ងត៍ រាយបន្ទាលួសព័ទ្ធជុំវិញ ទំហំប្រហែល ១៣ ហិកតា ។
-ទីតាំងទី៣៖-ដីតំបន់៣នៅចំណុចកំពង់តានី ស្ថិតក្នុងភូមិសាស្ត្រភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង លោក អេងស្រសវណ្ណៈដឹកនាំ ក្រុមការងារ ចុះពិនិត្យជាក់ស្តែង ពុំបានរកឃើញមានការភ្ជួរ ឬឈូសឆាយទន្ទ្រានដីថ្មីនោះទេ ដោយឃើញតែផ្ទៃដីដែលបានឈូសឆាយ ចាស់ ដែលសមត្ថកិច្ចរដ្ឋបាលជលផលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ(សំណុំរឿងលេខ០៤៩ ចុះ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣) ។

បន្ទាប់មកអង្គប្រជុំបានឯកភាពគ្នា ប្រគល់ភារកិច្ចជូនមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕