បាត់ដំបង: មុខសញ្ញាតែងតែបង្កការ អុកឡុកធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច និងតែងតែកាប់ម៉ូតូរបស់អ្នកស្រុកអ្នកភូមិដែលមានគ្នាចំនួន ៧នាក់ត្រូវបាន សមត្ថកិច្ចក្របួចបញ្ជូនទៅតុលាការហើយ។
នគរបាលមូលដ្ឋានបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា: ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ៧ នាក់ខាងលើបង្ក្រាបដោយកម្លាំងនគរបាលស្រុកថ្មគោល និងកម្លាំងផ្នែកជំនាញនគរបាលក្រុង រួមទាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការខេត្ត ក្រោយក្រុមជនបង្កធ្វើសកម្មភាពរួច នៅ.ចំណុចក្រុមទី១៣ ភូមិ កសិកម្ម ឃុំ តាពូង ស្រុក ថ្មគោល ខេត្ត បាត់ដំបង។
ក្រុមក្មេងទំនើងដែលតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនេះមានបក្សពួកសរុបចំនួន ១១នាក់ ប៉ុន្តែត្រូវជំនាញសហការគ្នាចុះឃាត់ខ្លួនបានត្រឹម ៧នាក់ប៉ុណ្ណោះ និងបន្តស្រាវជ្រាវនាំខ្លួនបន្ថែមទៀត។
នៅថ្ងៃកើតហេតុ ពេលដែលយុវជនជាជនរងគ្រោះកំពុងអង្គុយហូបបង្អែមនៅផ្ទះមិត្តភ័ក្ត្រ ស្រាប់តែក្រុមជនបង្កជិះម៉ូតូចំនួន ៣គ្រឿងចុះមកកាប់ម៉ូតូដែលឈប់ចតនៅមុខផ្ទះបណ្តាលឲ្យខូចខាតជាអន្លើ កម្លាំងបង្ក្រាបបានឲ្យដឹងបន្តថាក្រុមជនសង្ស័យបច្ចប្បន្នកំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល គ្រោងបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី ០៧ ខែមិថុនា។
0 Comments:
kkkShare This
Post a Comment