សម្ដេចក្រឡាហោម ស ខេង សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលរាជធានីភ្នំពេញ៣នាក់, លោក ប៊ុន សត្យា ជាស្នងការរងទទួលព្រហ្មទណ្ឌ ជំនួសលោក សុង លី ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

សម្ដេចក្រឡាហោម ស ខេង សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលរាជធានីភ្នំពេញ៣នាក់, លោក ប៊ុន សត្យា ជាស្នងការរងទទួលព្រហ្មទណ្ឌ ជំនួសលោក សុង លី

ចំនួនអ្នកទស្សនា: Views

         

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣នាក់។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន  ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចដូចខាងក្រោម៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី ពីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ជាស្នងការរង

*ទី២៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ

*ទី៣៖ លោកវរសេនីយ៍ទោ ម៉ម សាវន នាយរងការិយាល័យ ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕


0 Comments:

Post a Comment