ភ្នំពេញះម្ចាស់ដីកាន់កាប់ស្របបានទទូចស្នើរសុំដល់អាជ្ញាធរស្រុកកណ្តាលស្ទឹងខេត្តកណ្តាលមដត្តាចុះបង្ក្រាបទៅលើក្រុមមនុស្សអាណាធិបតេយ្យដែលចូលទៅចាប់ដីសង់រោងស្នាក់នៅដោយខុសច្បាប់ទាំងស្រុង។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៦ខែមករាកន្លងទៅនេះគណបញ្ជាការឯកភាពឃុំជើងកើប ស្រុកកណ្តាលស្ទឹងបានចុះទៅហាមឃាត់ក្រុមអាណាធិបតេយ្យដែលនាំគ្នាចុះទៅចាប់ដីដែលមានម្ចាស់កាន់កាប់ស្របច្បាប់ស្ថិតនៅជាប់ទំនប់តាហោក្នុងភូមិ ប្រជុំអង្គ ភូមិពោធិភ្នាត និងភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដោយខុសច្បាប់និងគ្មានលិខិតស្នាមអ្វីទាំងអស់បើទោះបីជាកម្លាំងអាជ្ញាធរឃុំចុះទៅហាមឃាតប៉ុន្តែក្រុមអាណាធិបតេយ្យឆ្លើយថាពួកគាត់មករស់នៅលើដីរដ្ឋ។
តាមប្រភពពីលោក នាវ ម៉ានី កាន់អត្តសញ្ញាណបណ្ណ័លេខ១៣០២៤១៦៩៨ បានឲ្យដឹងថា ដីរបស់លោកស្ថិតនៅទីតាំងភូមិខាងលើដោយមានប្លង់កាន់កាប់ស្របច្បាប់ទៀតផង។ហើយលោកបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាផ្តល់យុត្តិធម៌ដល់គាត់ផងដើម្បីបានធ្វើរបងកាន់កាប់តាមទំហ៊ុំដីរបស់គាត់។
បើយោងតាមលិខិតជូនដំណឹងរបស់លោក ឌិន ឌីម មេឃុំជើងកើប លេខ ០០១.២៤ ស.ជ.ណ ចុះថ្ងៃទី៥ខែមករាឆ្នាំ២០២៤ជម្រាបជូនទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់នៅទីតាំងខាងលើជាលើកទី៤សុំឲ្យបងប្អូនប្រជាពលរដ្ឋរុះរើរោងនិងផ្ទះដែលខ្លួនរស់នៅមិនស្របច្បាប់ចេញដោយគ្មានលក្ខណ៍។លិខិតរបស់លោកមេឃុំជើងកើបបានបញ្ជាក់ពីចំណារបស់ឯកឧត្តមបណ្ឌឹតអភិបាលខេត្តចុះថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩។លិខិតជូនដំណឹងលេខ០៩៣ ស.ជ.ណចុះថ្ងៃទី៩ខែសីហាឆ្នាំ២០២១ដោយរដ្ឋបាលស្រុក។លិខិតជូនដំណឹងលើកទី៣លេខ០២៤ ស.ជ.ណ ចុះថ្ងៃទី៤ខែមិនាឆ្នាំ២០២២របស់រដ្ឋបាលស្រុក។លិខិតបញ្ជាបេសសកម្មលេខ១៩៣ ល.ប.បចុះថ្ងៃទី១ខែសីហាឆ្នាំ២០២២ស្តីពីការចុះអនុវត្តន៍រុះរើតូបលក់ដូរលើដីកម្មសិទ្ធិ។
តាមលិខិតអះអាងពីលោកមេឃុំបានបញ្ជាក់ច្បាស់ថាប្រជាពលរដ្ឋដែលមកសង់រោង(ចាប់ដីខុសច្បាប់)គឺមកពី ឃុំកណ្តោកនិងមកពីក្រៅមូលដ្ឋាន ដូចជាស្រុកកោះធំ ក្រុងតាខ្មៅ ខេត្តតាកែវ ខេត្តកំពង់ចាម សង្កាត់ព្រែកកំពិស និងមកពីភ្នំពេញ បានមកបោះបង្គោលចាប់យកដីសាងសង់ផ្ទះនិងធ្វើការលក់ទិញពីម្នាក់ទៅម្នាក់ទៀតយ៉ាងអនាធិបតេយ្យដោយគ្មានការដឹងឮពីអាជ្ញាធរឡើយ។
តាមប្រភពពីម្ចាស់ដីកាន់កាប់ស្របច្បាប់សុំឲ្យអាជ្ញាធរចុះបង្ក្រាបក្រុមអនាធិបតេយ្យទាំងនេះដើម្បីឲ្យម្ចាស់ដីបានកាន់កាប់លើដីរបស់ខ្លួនជារៀងរហូតតទៅ៕
0 Comments:
kkkShare This
Post a Comment