កម្លាំងសមត្ថកិច្ច ខណ្ឌកំបូលដឹកនាំដោយ លោកអធិការ ហុង ពិសិដ្ឋ បានអញ្ជើញ លោក ផន ផល្លា ជាប្រធានអង្គការ មណ្ឌលមែកឈើដើម្បីមកសួរនាំ ជុំវិញការបង្ហោះ ព័ត៌មានជាបន្តបន្ទាប់ថាមានសមត្ថកិច្ចគ-ម្រា-មសម្ល-ាប់ ជីវិតគាត់ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

កម្លាំងសមត្ថកិច្ច ខណ្ឌកំបូលដឹកនាំដោយ លោកអធិការ ហុង ពិសិដ្ឋ បានអញ្ជើញ លោក ផន ផល្លា ជាប្រធានអង្គការ មណ្ឌលមែកឈើដើម្បីមកសួរនាំ ជុំវិញការបង្ហោះ ព័ត៌មានជាបន្តបន្ទាប់ថាមានសមត្ថកិច្ចគ-ម្រា-មសម្ល-ាប់ ជីវិតគាត់

ចំនួនអ្នកទស្សនា: Views




ក្រុមការងារព័ត៌មាននិងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា:។

នៅរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល គឺវរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លាប្រធានអង្គការមណ្ឌល មែកឈើ ជាអ្នកផលិតវីដេអូ សប្បុរសធម៌តាមបណ្តាញសង្គម ដើម្បីបំភ្លឺករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា ករណីកូនៗឪពុកត្រូវបានគេគ-ម្រ-ាម រៀបចំផែនការកំចា.ត់ឪពុកហើយ ដែលបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ ក្រោយបានសួរនាំរួចមកទើបបានដឹងថាករណីដែលគាត់បាន សរសេរបង្ហោះនេះ មិនមែនមានន័យថាគេគ..ម្រ.ាម អាយុជីវិតគាត់នោះទេ គឺគ..ម្រា..មសម្ល..ាប់ ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។

  ចំពោះសមាសភាពដែលគាត់បានចោទប្រកាន់នោះគឺមានឈ្មោះ ទី ចំរើនកុសល្យ ដោយពេលនោះបើតាមការសំណូមពរ របស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់កម្មភាពនានាដែលផុសប៉ះពាល់កិត្តិយសរបស់គាត់ តាមបណ្តាញសង្គមនានា។


ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានអប់រំធ្វើកិច្ចសន្យាចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គមនិងបានសុំគោលការណ៍ពីឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។

អាស្រ័យជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕






0 Comments:

Post a Comment