ឯកឧត្ដមប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋបានស្នើសុំដីតំបន់ប៣ អាស្រ័យផលបន្តទៀត ក្នុងឃុំច្រណូកស្រុកកំពង់លែង ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឯកឧត្ដមប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋបានស្នើសុំដីតំបន់ប៣ អាស្រ័យផលបន្តទៀត ក្នុងឃុំច្រណូកស្រុកកំពង់លែង

ចំនួនអ្នកទស្សនា: Views

 ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សាន់ យូ អភិបាលរង ខេត្ត ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលបានស្នើសុំមកកាន់អាជ្ញាធរខេត្ត ក្នុងការបន្តធ្វើស្រែលើដីតំបន់៣ឆ្នាំបន្ទាប់ទៀត ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាជ្ញាធរស្រុក អាជ្ញាធរឃុំ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋចូលរួម សរុបជាង ៣០០ នាក់ ហើយក្នុងពិធីនោះដែរក៏មានការដាំដើមឈើជានិមិត្តរូប នៅក្នុងឃុំច្រណូកផងដែរ។




នៅក្នុងពិធីនោះឯកឧត្ដម ប៉ាន់ ខែមប៊ុនថន បានរំលឹកអនុស្សាវរីយ៍ កាលពី ២០ឆ្នាំមុន ដែលឯកឧត្តម ធ្លាប់មានការទំនាក់ទំនង និងការងារជាច្រើន ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ជាពិសេសនៅក្នុងឃុំច្រណូក និងបានបង្ហាញភាពស្និទ្ធស្នាលរីករាយរាក់ទាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ។ 




ក្នុងនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិ បាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យដឹងថា ចំពោះប្រជា ពលរដ្ឋ ដែលមានបំណង ធ្វើស្រែលើដីតំបន់៣ សូមអញ្ជើញមកសា លាឃុំ ធ្វើលិខិតកិច្ចសន្យាស្នើសុំដីអាស្រ័យផលបន្ត ដើម្បីឲ្យក្រុមការងារ ទាំងអាជ្ញាធរខេត្ត ស្រុក និងឃុំ ធ្វើការពិនិត្យជាក់ស្ដែង និងរៀបចំឯកសារតាមនីតិវិធីដូចឆ្នាំកន្លងមក។  




ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា នៅក្នុងស្រុកកំពង់លែង គឺមានចំនួន ៩ ឃុំ មានឃុំចំនួន ៧ ដែលមានដីស្រែសម្រាប់អាស្រ័យផលស្រូវ ទាំងក្នុងតំបន់២ និងក្នុងតំបន់៣។




បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តម លោកជំទាវជាថ្នាក់ ដឹកនាំ ក៏បានឧបត្ថម្ភ នូវវត្ថុអនុស្សាវរីយ៍ សារុងមួយ និងថវិកាមួយចំនួនផងដែរ។




ជាទីបញ្ចប់ក្នុងពិធីបងប្អូនប្រជាពលរដ្ឋនៅឃុំច្រណូក ក៏សូមអបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំទាំងអស់ និងអំណរអរគុណ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែរបានគិតគូរ អំពីសុខទុក្ខ របស់គាតដែលជាប្រជាពលរដ្ឋ ដែលមានមុខរបរស្រែចំការ និងសូមគោរពជូនពរថ្នាក់ដឹកនាំ សូមជួបនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

















0 Comments:

Post a Comment