ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ជាងមួយទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកំណែទម្រង់ការអប់រំនៅឧត្តមសិក្សា តាមរយៈការកែលម្អកម្មវិធីសិក្សាឱ្យមានស្ដង់ដាជាតិនិងអន្តរជាតិ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ជាងមួយទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកំណែទម្រង់ការអប់រំនៅឧត្តមសិក្សា តាមរយៈការកែលម្អកម្មវិធីសិក្សាឱ្យមានស្ដង់ដាជាតិនិងអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យអង្គរ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថា ក្នុងកំឡុងពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការកំណែទម្រង់ការអប់រំនៅឧត្តមសិក្សា តាមរយៈការកែលម្អកម្មវិធីសិក្សាឱ្យមានស្ដង់ដាជាតិនិងអន្តរជាតិ, ពង្រឹងសមត្ថភាពគ្រូនិងវិធីសាស្ត្របង្រៀនឱ្យស្របនឹងយុគសម័យឌីជីថល, លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍, និងពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សា។

លោកបានគូសបញ្ជាក់ថា ក្នុងនោះក្រសួងក៏បាននិងកំពុងដាក់ឱ្យអនុវត្តបណ្ដាញសាកលវិទ្យាល័យនិមិត្ត (Cyber University Network) ដើម្បីលើកកម្ពស់ការអប់រំឌីជីថល និងកាត់បន្ថយគម្លាតគុណភាពសិក្សារវាងគ្រឹះស្ថានឧត្តមសិក្សានៅទីក្រុង និងនៅតាមបណ្ដាខេត្ត ហើយនៅពេលខាងមុខ ក្រសួងនឹងបន្តអនុវត្តកំណែទម្រង់នៅឧត្តមសិក្សា ដើម្បីធានាបាននូវការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។

ដោយលោកមានសង្ឃឹមយ៉ាងមុតម៉ាំថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថា ការបណ្ដុះបណ្ដាលធនមនុស្ស គឺជាកត្តាដ៏សំខាន់បំផុត យុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលអណត្តិទី៧នេះ ចាត់ទុកធនធានមនុស្សជាកត្តាទីមួយ បន្ទាប់មក ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឌីជីថល។

លោកបញ្ជាក់ថា ដើម្បីអាចឱ្យសង្គមយើងវិវឌ្ឍទៅបានលឿន គឺយើងត្រូវការសមត្ថភាពគ្រប់គ្រាន់ខាងផ្នែកបច្ចេកវិទ្យា ដើម្បីបន្តដឹកនាំប្រទេសឱ្យទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើយក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍ ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។ ដោយលោកមានសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត យើងនឹងសម្រេចបាននូវគោលដៅនេះ។ ក្នុងនោះលោកបណ្ឌិតបានសុំឱ្យសាកលវិទ្យាល័យអង្គរ ចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផងដែរ។

លោកបណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាល ក្នុងនាមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរ បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សាកលវិទ្យាល័យអង្គរ ជាមជ្ឈមណ្ឌលឧត្តមសិក្សាដ៏ធំមួយ ដែលបាននិងកំពុងចូលរួមចំណែកក្នុងសាបព្រួសចំណេះដឹង ពង្រឹងនិងពង្រីកនូវសមត្ថភាពធនធានមនុស្ស ប្រកបដោយគុណភាព។

លោកបានបញ្ជាក់ផងដែរថា ក្នុងធិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដល់និស្សិតជ័យលាភី នាព្រឹកនេះ មានចំនួន ១៩៩នាក់ ក្នុងនោះនារីមានចំនួន ១១១នាក់។ ហើយសាកលវិទ្យាល័យអង្គរ បានកំណត់ទស្សនវិស័យ «និស្សិតបញ្ចប់ការសិក្សាប្រកបដោយបរិយាបន្ន និងក្រមសីលធម៌នៃបច្ចេកវិទ្យាឌឺជីថល» ហើយមានភាពជឿជាក់ខ្ពស់ក្នុងការជម្រុញសាកលវិទ្យាល័យនេះ ឱ្យក្លាយជាគ្រឹះស្ថានដ៏ធំបំផុតមួយក្នុងកម្ពុជា និងធំជាងគេបំផុតក្នុងតំបន់នេះ ជាពិសេសដើម្បីត្រឡប់ទៅឱ្យមានភាពល្បីល្បាញ ដូចកាលពីសម័យអង្គរ៕

0 Comments:

Post a Comment