រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា នឹងបន្តលើកស្ទួយកីឡាប៊ូល និងប៉េតង់របស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា នឹងបន្តលើកស្ទួយកីឡាប៊ូល និងប៉េតង់របស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមជាដ្នាក់ដឹកនាំជំនាន់ក្រោយនឹងបន្តលើកស្ទួយកីឡាប៊ូល និងប៉េតង់របស់កម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរ។

ការលើកឡើងរបស់ លោក ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើឡើងក្នុងឱកាសបើកការប្រកួតកីឡាប៊ូល និងប៉េតង់សនិ្តភាព វ័យចាស់ ពានរង្វាន់ឯកឧត្តមសោម ចិនតំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨នៃ រដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាពនាព្រឹ កថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានលើកឡើងថា មកដល់ពេលនេះមានតែកីឡាប៊ូល និងប៉េតង់កម្ពុជាដែលបាន ឈ្នះមេដាយមាសចំនួនច្រើនជាងនៅសម្រាប់ជូនជាតិដែលនេះជាមោនទភាពធំណាស់ក្នុង ចំណោមសហព័ន្ធទាំង៤២នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តថា លោកនៅតែចូលរួមគាំទ្រចំពោះកីឡាប៊ូល និងប៉េតង់កម្ពុជានេះ ពិសេសនោះវ័យចាស់ ដើម្បីឲ្យពួកគាត់មានឱកាសក្នុងការចូលរួមលេងកីឡានេះ ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «កីឡានេះក៏បានឆ្លុះបញ្ចាំងនូវការសាមគ្គីភាពគ្នារវាងមន្ត្រីចូលនិវត្តន៍តាមរយៈហៅគាត់មកលេងកីឡាក្នុងកីឡាប៊ូលនេះ។ ខ្ញុំគិតថាជីវិត យើងត្រូវរស់ដោយមានន័យ បើរស់ដោយគ្មានន័យខ្ញុំគិតថាកុំចាំរស់ទេ»។ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្នុងនាមជាដ្នាក់ដឹកនាំជំនាន់ក្រោយលោកនឹងបន្តលើកស្ទួយកីឡាប៊ូល និងប៉េតង់កម្ពុជារបស់កម្ពុជាឲ្យកាន់តែ មានភាពល្អប្រ សើរផងដែរ។

លោកបានបញ្ជាក់បន្ថែមថា៖«កីឡាគឺជាផ្នែកមួយមានសារៈសំខាន់ក្នុងការបំផុសស្មារតីស្នេហាជាតិ ជាពិសេសនោះបង្កើនស្មារតីចូលរួមក្នុងការគ្រប់គ្រងបន្សាប ក្នុងការទាក់ទាញ យុវជនឲ្យលេងកីឡា»។ ជាមួយគ្នានោះដែររដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ឲ្យដឹងថានៅក្នុងឆ្នាំ២០២៣ និង២០២២៨ ខាងមុខនេះប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញឲ្យប្រ ជាពលរដ្ឋលេងកីឡាឲ្យបានច្រើន ។ពិសេសនោះនៅពេលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានប្រកាសថា មនុស្សម្នាក់ត្រូវលេងកីឡាឲ្យបានមួយប្រភេទ។ យ៉ាងណាក្តីលោកឧបនាយករដ្ឋមន្ត្រីបានសោកនៅឆ្នាំ២០២៤ខាងមុខនេះនៅប្រទេសមិនបានដាក់បញ្ចូលប្រភេទកីឡាប៊ូល និងប៉េតង់ចូលក្នុងប្រភេទជាកីឡាអូឡាំងពិក ប៉ុន្តែខ្ញុំសង្ឃឹម ថានៅឆ្នាំ ២០២៨ខាងមុខនេះប្រទេសបារាំងនឹងដាក់ប្រភេទកីឡាប៊ូល និងប៉េតង់នៅក្នុងប្រភេទ កីឡាអូឡាំពិកវិញ។

ក្នុងឱកាសនោះដែរ លោក សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្ម ការទី៨នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព បានបញ្ជាក់ថា ៖«យើង ជួបជុំគ្នាប្រារព្វពិធីប្រកួតកីឡាប៊ូល និងប៉េតង់វ័យម្តងទៀតថ្ងៃនេះ លើកជាលើកទី២ បន្ទាប់ពី យើងបានប្រកួត កាលពីថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ ទើបតែបានជាង៩ខែកន្ល ងមកនេះ»។

លោកប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាពបានលើកឡើងថាក្នុងនា មជាប្រធា នក្លឹបកីឡាប៊ូល និងប៉េតង់វ័យចាស់ទាំងអស់ ពិតជាសូមថ្លែងអំណរគុណលោក អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈកម្មាធិការអច្ត្រៃយ៍ក្នុងជួរបក្ស និងរាជរដ្ឋាភិបាលដែ លអញ្ជើញចូលរួម និងឧបត្ថម្ភផ្តល់ជាថវិការ៕

0 Comments:

Post a Comment