ឧបនាយករដ្ឋមន្ត្រី ស​ សុខា​ បង្ហាញលទ្ធផលលេចធ្លោ នៃកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងដើមនីតិកាលទី៧នេះ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឧបនាយករដ្ឋមន្ត្រី ស​ សុខា​ បង្ហាញលទ្ធផលលេចធ្លោ នៃកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងដើមនីតិកាលទី៧នេះ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរ ពីរាជរដ្ឋាភិបាលនីតិកាលចាស់​ប៉ុណ្ណោះទេ​ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល៤ខែកន្លងមកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ ហៅកាត់ថា​ គ.ជ.អ.ប ​បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​នារសៀលថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៤នេះ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធាន​ គ.ជ.អ.ប.​ អភិសន្តិបណ្ឌិត​ ស​ សុខា​ បានរំលេចអំពីលទ្ធផលនៃការរៀបចំកិច្ចការនានាដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានផ្ទេរឱ្យនូវសិទ្ធិគ្រប់គ្រងចាត់ចែងការអប់រំ កុមារតូច​ ការអប់រំបឋមសិក្សា​ និងការអប់រំក្រៅប្រព័ន្ធ។

អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍បន្តថា​ នៅក្នុងក្របខ័ណ្ឌវិមជ្ឈការវិស័យអប់រំនេះ​ គ.ជ.អ.ប.​ បានសម្របសម្រួលការការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀប ចំសេចក្តីណែនាំបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

លោកក៏បានបង្ហាញការកត់សម្គាល់ដែរ​ថា​ នៅដើមនីតិកាលថ្មីនេះដូចគ្នា​ យន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានបន្តពង្រឹងការផ្តល់សេវាក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ លើសេវាប្រមាណជាង ៨០០ប្រភេទឱ្យកាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងប្រសិទ្ធភាព​ ដោយទទួលបានអបអរសាទរនិងពេញចិត្តទាំងពីប្រជាពលរដ្ឋ​ ពីសង្គមស៊ីវិល​ និងពីបណ្ដាប្រទេសជាដៃគូ។

អភិសន្តិបណ្ឌិតប្រធាន​ គ.ជ.អ.ប.​ ក៏បានមានប្រសាសន៍អំពីការរៀបចំដោយរលូននូវការងារកែសម្រួលសមាសភាពនៃ គ.ជ.អ.ប. និងគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ ដែលក៏ជាការងារអាទិភាព ដែលសម្រេចបានក្នុងរយៈពេល៤ខែ​ នៃរាជរដ្ឋាភិបាលនីតិកាលទី៧​ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ផងដែរ។

លោកបានបន្តទៀតថា ការងារដូចបានបញ្ជាក់មកនេះ​ ក៏ទទួលការកត់សម្គាល់​ និងកោតសរសើរពីរដ្ឋសភាផងដែរ។ លោកបានរម្លឹកជូនអង្គប្រជុំថា​ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣​ សមាជិករដ្ឋសភាជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបានផ្ដល់អនុសាសន៍ឱ្យ គ.ជ.អ.ប. បន្តខិតខំប្រឹងប្រែងជំរុញ និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់នេះ អោយបានកាន់តែមុតស្រួច ស៊ីជម្រៅ និងឱ្យមានប្រសិទ្ធបន្ថែមទៀត។

ក្នុងនាមប្រធាន គ.ជ.អ.ប. អភិសន្តិបណ្ឌិត​ ស​ សុខា​ បានស្នើសុំ សមាជិក សមាជិកា គ.ជ.អ.ប. និងលោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌ សមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក។

កិច្ចប្រជុំ​ គ.ជ.អ.ប​ នាថ្ងៃទី៩​ ខែមករានេះ​ មានការអញ្ជេីញចូលរួមពីឧបនាយករដ្ឋមន្ត្រី​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នថ្នាក់ជាតិ​ អភិបាល​នៃគណៈអភិបាលរាជធានីខេត្ត​ ដោយមានរបៀបវារៈ ចំនួន៥​ ក្នុងនោះក៏មានការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប.​ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងការវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត​ ការអនុវត្តការងារគណនេយ្យភាពសង្គម​ ព្រមទាំងការផ្ទេរថវិកាសម្រាប់អនុវត្តមុខងារទាំង៥៥ ដែលបានផ្ទេរទៅរដ្ឋបាលក្រុង​ ស្រុក ខណ្ឌផងដែរ៕

0 Comments:

Post a Comment