សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាពបន្តឆ្នាំ២០២៤ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាពបន្តឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។ ក្នុងនោះ ក៏មានការចូលរួមពី សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានអនុប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៩ និងមន្រ្តីប្រតិបត្តិសាខាអនុសាខាផងដែរ។

លោក ងួន រតនៈ បានលើកឡើងថា កាលពីឆ្នាំ២០២៣កន្លងមកនេះ ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការចង្អុលបង្ហាញផ្ទាល់ពីគណៈកម្មាធិការសាខា អនុសាខាទំាង៩ ព្រមទាំងមានការគាំទ្រជាថវិកា និងសម្ភាររបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្តញុំាងឲ្យកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ បានបំពេញបេសកកម្មរបស់ខ្លួន ស្របតាមទិសយុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ពោលគឺ «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកអ្នក ណាម្នាក់ចោលឡើយ»។

លោកបានជំរុញឲ្យគ្រប់អនុសាខាទាំងអស់ ដែលមានក្រុមកាកបាទក្រហមទាំង៨១ឃុំ/សង្កាត់ ជាពិសេសអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាឆ្នឹងខ្នងមាននៅគ្រប់ភូមិទាំងអស់ ត្រូវបន្តរុករកឲ្យឃើញនូវជនងាយរងគ្រោះ និងរងគ្រោះទាំងឡាយនៅគ្រប់មូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ ដោយមិនទុកឲ្យពួកគាត់រងគ្រោះ ដោយសារយើងមិនបានដឹងនោះទេ។ លោកបានថ្លែងអំណរគុណដល់ជួរគណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រតិបត្ត អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ជាពិសេសប្បុរសជនទាំងក្នុង និងក្រៅខេត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានប្រកបដោយទឹកចិត្តសប្បុរសធម៌ ដើម្បីសាខាកាកបាទក្រហមខេត្តមានលទ្ធភាពបន្តជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅទូទាំងខេត្តកំពង់ធំ។

ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ ដែលអានដោយលោក ជា វ៉ាន់ចាន់ លេខាធិការនៃគណៈកម្មាធិការសាខា បានបង្ហាញថា ពេញមួយឆ្នាំ២០២៣កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានធ្វើការឆ្លើយតបជួយដល់ជនរងគ្រោះជនងាយរងគ្រោះសរុបទូទាំងខេត្ត ចំនួន១,១៥៣ គ្រួសារ ដែលអំណោយមនុស្សថវិកា អង្ករ, មី, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខកំប៉ុង, ឃីត (មុង,សារុង,ក្រមា,ភួយ), កន្ទេល, ឃីតកូនក្មេង, កៅស៊ូតង់, ឆ្នាំង, ធុងទឹក សម្ភារផ្ទះបាយជាដើម។

ជនរងគ្រោះ និងងាយរងគ្រោះទាំងនោះរួមមាន៖ ភ្លើងឆេះផ្ទះ, ខ្យល់កន្រ្តាក់រលំផ្ទះររបើកដំបូល, ស្លាប់ដោយលង់ទឹក, ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍, ស្លាប់ដោយសារគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាម, រន្ទះបាញ់ស្លាប់, គ្រួសារក្រីក្រមានជំងឺ, ស្រ្តីមេម៉ាយ, ជនចាស់ជរាគ្មានទីពឹង, ស្រ្តីមានផ្ទៃពោះ, ស្រ្តីទើបឆ្លងទន្លេនិងករណីផ្សេងៗទៀត។

សម្រាប់ឆ្នាំ២០២៣កន្លងទៅនេះ ខេត្តកំពង់ធំបានទទួលរងនូវគ្រោះមហន្តរាយ ផ្សេងៗជាច្រើន ជាពិសេសគ្រោះទឹកជំនន់ ដោយសារភូមិសាស្រ្តខេត្តមានស្ទឹងសែន ដែលជាស្ទឹងវែង និងធំជាងគេក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ សាខាកាកបាទក្រហមខេត្តបានធូរស្រាលមួយអន្លើរ ដោយសារជំនួយឧបត្ថម្ភដែលគ្រួសាររងគ្រោះ និងងាយរងគ្រោះបានទទួលគឺបានពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

0 Comments:

Post a Comment