ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈ តាមវគ្គបណ្តុះបណ្តាលនានា ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈ តាមវគ្គបណ្តុះបណ្តាលនានា

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយសមាគមអ្នកសារព័ត៌មានសកលសន្តិភាពនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនេះ ពីគុណតម្លៃនៃការគោរពវិជ្ជាជីវៈសារព័ត៌មានដែលអ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងគុណតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន។

ឯកឧត្តម បានបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន សូមបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំតាមរយៈការសិក្សាជំនាញវិជ្ជាជីវៈតាមវគ្គបណ្តុះបណ្តាលនានា និងការស្វ័យសិក្សា ព្រមទាំងគោរពក្រមសីលធម៎វិជ្ជាជីវៈឱ្យបានត្រឹមត្រូវពេលអនុវត្តការងារ»។

បន្ថែមពីលើនេះ ក្រសួងព័ត៌មានបន្តគាំទ្រ និងចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈការបញ្ជូននូវវាគ្មិនចំណានចូលរួមជាគ្រូឧទ្ទេស បន្ថែមពីអ្វីដែលក្រសួងបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាល តាមរយៈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន៕  រូបថត៖ ខឹម សុវណ្ណារ៉ា

0 Comments:

Post a Comment