ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ សូមប្រកាសជូនដំណឹងឲ្យបានជ្រាបថា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ដែលជាថ្ងៃប្រកបដោយអត្ថន័យជ្រាលជ្រៅជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ត្រូវបានសង្គ្រោះ ឱ្យរស់រានមានជីវិតសាជាថ្មីពីរបបប្រល័យពូជសាសន៍, ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹកតទៅ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

សម្រាប់អ្នកដែលចង់ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ សូមអញ្ជើញចុះឈ្មោះនៅអគ្គលេខាធិការដ្ឋានក្រសួងយុតិ្តធម៌ ឬក្រុមការងារ ស.ស.យ.ក. វិស័យយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ ០១២ ៩០០ ៤៤៦ ឬ ០៧៨ ៥២២ ៥៥៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

0 Comments:

Post a Comment