ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍ និងកំណត់ចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍ និងកំណត់ចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានកំណត់ថា៖

*នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤(បួន)ឆ្នាំ

*នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ ដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំង ជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។

ប្រកាសដដែលបញ្ជាក់ទៀតថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលលើសពីការ កំណត់ដូចមានចែងក្នុងប្រការ២ខាងលើ ត្រូវរក្សាទុកនៅដដែល។

ក្នុងករណីមុខតំណែងនេះនៅទំនេរដោយ មូលហេតុចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀត នោះមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុក រហូតដល់មានចំនួនស្ថិតនៅក្រោមការកំណត់ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ៕

0 Comments:

Post a Comment